មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង...
ការចូលគណនី
មេរៀនអត្ថបទ

ចូបង្ហាញពិប្រវត្ដិនៃសីលធម៌សកល។

សីលធម៌សកលត្រូវបានសាស្រ្ដាចារ្យហាន្ស   គុង  បង្ហាញឲ្យស្គាល់នៅ​ក្នុង​ឆ្នាំ១៩៩៣ តែវាមិនមែនជាការបង្កើតថ្មីទេគឺគ្រាន់តែជារបកគំហើញ​នៃ​គោល​ការណ៍​រួមដែលមានអាយុស្មើនិងកំណើតមនុស្សជាតិដែរ។​នៅពេលដែលសកល​លោកកំពុងស្ថិតនៅ​ក្នុងសកលភាវូបនីយកម្មធ្វើឲ្យកើតមាន​បញ្ហាសីលធម៌​បញ្ហា​បរិស្ថាន​និងបញ្ហាសង្គមជាច្រើនរាប់មិនអស់​ដែលត្រូវការចាំបាច់​នូវ​សកល​ភាវូនី​យកម្ម​នៃតម្លៃសីលធម៌រួមនិងគំរូសីលធម៌ឫនិយាយ​ឲ្យខ្លីថាសីលធម៌សកល​ដើម្បី​សង្រ្គោះជិវិតមនុស្សបច្ចប្បន្ននិងកូនចៅជំនាន់ក្រោយទៀតឲ្យរស់នៅបានសមរម្យនិងយូរអង្វែង។សីលធម៌សកលត្រូវបានគេទទួលយកចាប់តាំងពីមានសេចក្ដីប្រកាសអំពីសីលធម៌សកលដោយសភានៃសាសនាពិភពលោកកាលពីថ្ងៃទី៤ខែកញ្ញាឆ្នាំ១៩៩៣មកម្លេះ។