មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង...
ការចូលគណនី
មេរៀនអត្ថបទ

ចូរពិពណ៌នាអំពីភាពចាំបាច់នៃសីលធម៌សកលក្នុងការកសាងសណ្ដាប់ធ្នាប់សកល?

ភាពចាំបាច់នៃសីលធម៌សកលក្នុងការកសាងសណ្ដាប់ធ្នាប់សកល៖

  • យើងទាំងអស់គ្នាមានទំនួលខុសត្រូវចំពោះសណ្ដាប់ធ្នាបសកលមួយដ៏ល្អប្រសើរ។
  • ការចូលរួមរបស់យើង គឺជាភារៈចាំបាច់បំផុតដើម្បីស្វែងរកផល​ប្រ​យោជន៍​​នៃសិទ្ធិ មនុស្ស សេរីភាព យុត្តិធម៌ សន្តិភាព និងអភិរក្សភព​ផែនដី។
  • ប្រពៃណីប្លែកៗគ្នាខាងសាសនា និងវប្បធម៌របស់យើង ប្រាកដជាមិន​រារាំង​យើងក្នុងការចូលរួមប្រឆាំងទៅ​នឹងរាល់​ទម្រង់​​នៃអំពើអមនុស្សធម៌ ហើយក៏គ្មានអ្វីមកទប់ស្កាត់យើងមិនឲ្យបំពេញការងារមនុស្សធម៌ដែរ។
  • គោលការណ៍នានាដែលបានបង្ហាញក្នុងសីលធម៌សកល ពិតជាអាចយកជាការបាន ព្រោះមនុស្សទាំងអស់មានជំនឿលើសីលធម៌សកល។