មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង...
ការចូលគណនី
មេរៀនអត្ថបទ

តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានសីលធម៌សកល?

ដើម្បីទទួលបានសីលធម៌សកល យើងត្រូវ៖

  • ពឹងពាក់គ្នា និងគោរពគ្នាទៅវិញទៅមក ព្រមទាំងជីវិតទាំងអស់ក្នុងធម្មជាតិ
  • ទទួលខុសត្រូវរៀងៗខ្លួនចំពោះរាល់ទង្វើដែលយើងបានធ្វើ។
  • ប្រព្រឹត្តចំពោះអ្នកដទៃដូចដែលយើងប្រាថ្នាឲ្យអ្នកដទៃប្រព្រឹត្តចំពោះយើងដែរ។
  • ប្ដេជ្ញាចិត្តគោរពជីវិត និងសេចក្ដីថ្លៃថ្នូរបុគ្គលភាព និងភាពដោយឡែក។
  • រូមរស់ដោយសន្តិភាពជាមួយប្រទេសដទៃ ទៅតាមគោលការណ៍របស់អង្គការ សហប្រជាជាតិលើគ្រប់លក្ខខណ្ឌដែលបានកំណត់ឡើងរួមគ្នា។
  • ពង្រឹង និងពង្រីកសាមគ្គីភាព សុខសន្តិភាពក្នុងពិភពលោក។
  • អញ្ជើញប្រជាជនទាំងអស់ក្នុងពិភពលោកឲ្យចូលរួមប្រតិបត្តិព្រមគ្នាទាំងអស់។