Ä អំពើសុចរិត ឬកុសលកម្មបថរបស់ព្រះពុទ្ធសាសនាមាន១០ប្រការគឺ៖
កាយសុចរិតមាន៣ប្រការ
- មិនកាប់សម្លាប់ជីវិតមនុស្ស និងសត្វ (បាណាតិបាតា វេរមណី)
- មិនលួចទ្រព្យសម្បត្តិអ្នកដទៃ (អទិន្នាទានា វេរមណី)
- មិនសាហាយស្មន់ជាមួយប្រពន្ធ ប្ដី និងកូនគេ (កាមេសុមិចារាក វេរមណី)។
វាចាសុចរិតមាន៤ប្រការ
- មិនភូតកុហកឆបោកអ្នកដទៃ (មុសាវាទា វេរមណី)
- មិនញុះញង់បំបែកបំបាក់អ្នកដទៃ (បិសុណាវាចាយ វេរមណី)
- មិនពោលពាក្យទ្រគោះបោះបោក ឬជេរប្រទេចផ្ដាសាអ្នកដទៃ (ផរុសាយ វា
ចាយ វេរមណី)
- មិនពោលពាក្យរាយមាយឥតប្រយោជន៍ (សម្ជប្បលាបា វេរមណី)។
មនោសុចរិតមាន៣ប្រការ
- មិនមានចិត្តសម្លឹងរំពៃចង់បានទ្រព្យសម្បត្តិអ្នកដទៃ (អភិជ្ឈា)
- មិនមានចិត្តគំនុំគុំកួន ឬមិនមានគំនិតព្យាបាទអ្នកដទៃ (អព្យាបាទោ)
- មានគំនិតយល់ឃើញត្រូវពិតាតមច្បាប់សង្គម សីលធម៌ (សម្មាទិដ្ឋិ)។