មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា មេរៀនសង្ខេប៖ សិទ្ធិម...
ការចូលគណនី

Curriculum

សីលធម៌ ពលរដ្ឋវិជ្ជា មេរៀនសង្ខេប៖ សិទ្ធិមនុស្សតាមទស្សនវិស័យពុទ្ធសាសនា

សីលធម៌ ពលរដ្ឋវិជ្ជា មេរៀនសង្ខេប៖ សិទ្ធិមនុស្សតាមទស្សនវិស័យពុទ្ធសាសនា

0/8
មេរៀនអត្ថបទ

តើអរិយសច្ច ឬ សច្ចធម៌ក្នុងព្រះពុទ្ធសាសនាជាអ្វី? មានប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូររៀបរាប់។

អរិយសច្ច ឬសច្ចធម៌ គឺសំដៅទៅលើសេចក្ដីពិតរបស់អរិយបុគ្គល ឬសេចក្ដីសុខពិតឥតល្អៀង។

អរិយសច្ចមាន៤យ៉ាងគឺ៖

  • ទុក្ខអរិយសច្ចគឺជាសេចក្ដីទុក្ខដែលជាការពិតរបស់មនុស្ស។ មូលហេតុដែលបង្ក ឲ្យមានទុក្ខគឺ ជាតិ ព្យាធិ ជរា និងមរណៈ។
  • សមុទយអរិយសច្ច គឺមូលហេតុដែលនាំឲ្យមានទុក្ខ។ បុព្វហេតុដែលនាំឲ្យមាន ទុក្ខមាន២យ៉ាងគឺ អវិជ្ជា និងតណ្ហា។
  • និរោធអរិយសច្ច គឺការរំលត់ទុក្ខ។ ដើម្បីរំលត់ទុក្ខ គេត្រូវបំបាត់ អវិជ្ជា និង តណ្ហា។
  • មគ្គអរិយសច្ច គឺជាផ្លូវដើម្បីរំលត់ទុក្ខ ហើយឈានទៅដល់ព្រះនិព្វានដោយ ប្រកាន់យកនូវផ្លូវកណ្ដាលប្រកបដោយអង្គ៨គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មា វាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ។

គោលដៅនៃអរិយសច្ច គឺជាកុសលដ៏ខ្ពង់ខ្ពស់បំផុត ព្រោះនាំឲ្យយើង ទទួលបាននូវភាព ស្ថិតស្ថេរ សន្តិភាព​ ភាពបរិសុទ្ធ និងសុភមង្គលកម្រិតខ្ពស់។ ដើម្បីសម្រេចបានសមិទ្ធ ផលទាំងនេះ ជាការចាំបាច់បំផុតមនុស្សត្រូវតែមានការសិក្សា ការប្រតិបត្តិ ការបណ្ដុះ បញ្ញា និងការយល់ដឹងល្អ និងត្រឹមត្រូវ។