សេចក្ដីសុខ ជាសេចក្ដីសប្បាយរីករាយផ្នែកកាយចិត្តស្រណុកស្រួល។
សេចក្ដីសុខតាមផ្លូវលោកមាន៖
- សុខកើតពីការមានទ្រព្យ
- សុខកើតពីការបរិភោគ និងប្រើប្រាស់ទ្រព្យយ៉ាងសម្បូរបែប
- សុខកើតពីការមិនជំពាក់បំណុលគេ
- សុខកើតពីការប្រព្រឹត្តតាមគន្លងធម៌ ឬធ្វើការងារប្រាសចាកទោស
- សុខព្រោះគ្មានទំនាស់ គ្មានអសន្តិសុខសង្គម ឬមានភាពស្ងប់។
សេចក្ដីសុខតាមផ្លូវធម៌មាន៖
- ហាមបំផ្លាញជីវិតសត្វលោក នាំឲ្យមានសិទ្ធិរស់រានមានជីវិត
- ហាមលួចនាំឲ្យមានសិទ្ធិស្វ័យសម្រេចនិងសេចក្ដីថ្លៃថ្នូរមានតម្លៃជាមនុស្ស
- ហាមសេពកាម ប្រពន្ធ កូនអ្នកដទៃ
- ហាមពោលពាក្យមិនពិត
- ហាមសេពគ្រឿងស្រវឹង នាំឲ្យមានសេចក្ដីថ្លៃថ្នូរប្រចាំកាយ
សេចក្ដីទុក្ខ ជាការព្រួយបារម្ភ ជាការលំបាក។
សេចក្ដីទុក្ខតាមផ្លូវលោកមាន៖
- ទុក្ខព្រោះស្រេកឃ្លាន
- ទុក្ខព្រោះរកស៊ីមិនបាន ខ្វះការងារធ្វើ
- ទុក្ខព្រោះជីវភាពដុនដាប ជំពាក់បំណុលគេ
- ទុក្ខព្រោះអសន្តិសុខ គ្មានសុវត្ថិភាព
- ទុក្ខព្រោះមានសង្រ្គាមឥតឈប់ឈរ
សេចក្ដីទុក្ខតាមផ្លូវធម៌ គឺគ្មានទេ ពីព្រោះធម៌នាំមកនូវសីលដែលវៀរចាកអំពើ អាក្រក់គ្រប់បែបយ៉ាង ប្រកាន់យកតែអំពើល្អតាមផ្លូវកាយ វាចា និងចិត្ត។