សីលធម៌សកល

ចូរពិពណ៌នាអំពីខ្លឹមសារមូលដ្ឋាននៃសីលធម៌សកល?

ខ្លឹមសារមូលដ្ឋាននៃសីលធម៌សកល ត្រូវបានគេឲ្យឈ្មោះថា​ជា​}ច្បាប់មាសនៃជីវិត~ ​ដែលមានដូចជា៖

  • ចូររអ្នកគោរពជីវិតទាំងអស់ ឬ}ចូរអ្នកកុំសម្លាប់ ~ (ប្រសិនបើអ្នក​មិនចង់​ឲ្យ​អ្នកដទៃ សម្លាប់អ្នក ចូរអ្នកកុំសម្លាប់អ្នកដទៃ)។
  • ចូរអ្នកប្រកបមុខរបរដោយស្មោះត្រង់ និងត្រឹមត្រូវ ឬ}ចូរអ្នកកុំលួច ~ (ប្រសិនបើអ្នកមិន ចង់ឲ្យអ្នកដទៃលួចទ្រព្យសម្បត្តិរបស់អ្នក ចូរអ្នកកុំលួច​ទ្រព្យ​សម្បត្តិរបស់អ្នកដទៃ)។
  • ចូរអ្នកនិយាយ និងប្រព្រឹត្តដោយស្មោះត្រង់ ឬ}ចូរអ្នកកុំនិយាយកុហក ~ (ប្រសិនបើអ្នក មិនចង់ឲ្យអ្នកដទៃនិយាយកុហកអ្នក ចូរអ្នកកុំនិយាយ​កុហកអ្នកដទៃ)។

ចូរអ្នកគោរព និងស្រឡាញ់គ្នាទៅវិញទៅមក ឬ}អ្នកមិនត្រូវប្រព្រឹត្តការរួមភេទដោយ អសីលធម៌ទេ ~ (ប្រសិនបើអ្នកមិនចង់ឲ្យអ្នកដទៃដណ្ដើមប្រពន្ធ ឬប្ដីរបស់អ្នក ចូរអ្នកកុំ ដណ្ដើមប្រពន្ធ ឬប្ដីរបស់អ្នកដទៃ)។