មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង...
ការចូលគណនី

Curriculum

សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង្ខេប៖ សិទ្ធិនារីភាពចុះសម្រុងរវាងសាសនាទាំងឡាយ

មេរៀនសង្ខេប៖ សិទ្ធិនារីភាពចុះសម្រុងរវាងសាសនាទាំងឡាយ

0/11
មេរៀនអត្ថបទ

ចូររៀបរាប់សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងនារី?

សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងនារីមានដូចជា៖

  • មាត្រា១: មនុស្សទាំងអស់កើតមកមានសេរីភាព និងសមត្ថភាពក្នុងផ្នែក សេចក្ដីថ្លៃថ្នូរ និង សិទ្ធិ។
  • មាត្រា៣: បុគ្គលម្នាក់ៗមានសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។
  • មាត្រា៧: ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិទទួល ការការពារពី ច្បាប់ស្មើៗគ្នាដោយគ្មានការរើសអើង។
  • មាត្រា១៦: មនុស្សប្រុសស្រីដល់អាយុគ្រប់ការមាន សិទ្ធិរៀបអាពាហ៍ ពិពាហ៍ និងកសាង គ្រួសារដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ឬសាសនាឡើយ។
  • មាត្រា២១: មនុស្សគ្រប់រូបមានសិទ្ធិចូលរួមក្នុងការដឹកនាំកិច្ចការ សាធារណៈនៃប្រទេស របស់ខ្លួនដោយផ្ទាល់ ឬតាមរយៈតំណាង ដែលបានជ្រើសរើសដោយសេរី។
  • មាត្រា២៣: មនុស្សគ្រប់រូបមានសិទ្ធិមានការងារធ្វើ ជ្រើសរើសការងារ ដោយសេរី ទទួលលក្ខខណ្ឌការងារត្រឹមត្រូវនឹងពេញចិត្ត និងមានការ ការពារប្រឆាំងនឹងភាពអត់ការងារធ្វើ។
  • មាត្រា២៥: មនុស្សគ្រប់រូបមានសិទ្ធិទទួលបានកម្រិតជីវភាពគ្រប់គ្រាន់ ដើម្បីធានា សុខភាព និងសុខមាលភាពរបស់ខ្លួននិងគ្រួសារ រួមមាន ចំណីអាហារ សម្លៀកបំពាក់ លំនៅ ដ្ឋាន ការថែទាំសុខភាព និងសេវាសង្គមកិច្ចចាំបាច់ផ្សេងៗទៀត។
  • មាត្រា២៦: មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ។
  • មាត្រា៤៥: ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងនារីភេទត្រូវបំបាត់ចោល
  • មាត្រា៤៦: អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើ អាសអាភាស ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់នារី ត្រូវហាម ឃាត់
  • មាត្រា៤៧: មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនចៅជា ពលរដ្ឋល្អ។ កូន មានករណីយកិច្ចចិញ្ចឹម និងបីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ។