មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា មេរៀនសង្ខេប៖ សេចក្ដី...
ការចូលគណនី

Curriculum

សីលធម៌ ពលរដ្ឋវិជ្ជា មេរៀនសង្ខេប៖ សេចក្ដីប្រកាសអំពីសិទ្ធិក្នុងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ

សេចក្ដីប្រកាសអំពីសិទ្ធិក្នុងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ

0/8
មេរៀនអត្ថបទ

តាមពុទ្ធសាសនាជិវិតមនុស្សតែងប្រព្រឹត្ដទៅតាមទ្វារបី។ តើទ្វាទាំងបីនោះមានអ្វីខ្លះ? ចូររៀបរាប់។

តាមពុទ្ធសាសនាជិវិតមនុស្សតែងប្រព្រឹត្ដទៅតាមទ្វារទាំងបីមាន៖

ត្រូវធ្វើអំពើល្អដោយកាយ៣គឺ៖

  • ១.វៀរចាកអំពើបៀតបៀនជិវិតឫសម្លាប់ជិវិតមនុស្សសត្វ។
  • ២.វៀរចាកអំពើបៀតបៀនកេងបន្លំប្លន់ទ្រព្យសម្បត្ដិអ្នកដទៃ
  • ៣.វៀរចាកអំពើខុសឆ្គងក្នុងផ្លូវកាយទាំងឡាយ។

 

ត្រូវធ្វើអំពើល្អដោយវាចា៤យ៉ាងគឺ

  • ១.វៀរចាកពាក្យសម្ដីភូតកុហកឫបញ្ជោត
  • ២.វៀរចាកពាក្យសម្ដីញុះញង់បំបែកបំបាក់
  • ៣.វៀរចាកពាក្យសម្ដីទ្រគោះបោះបោកជេរប្រទេច
  • ៤.វៀរចាកសម្ដីរោយរាយឥតប្រយោជន៍

 

ត្រូវធ្វើអំពើល្អដោយចិត្ត៣យ៉ាងគឺ

  • ១.មិនចង់បានទ្រព្យសម្បត្ដិអ្នកដទៃ
  • ២.មិនគិតបៀតបៀនចង់ឲ្យអ្នកដទៃដល់ក្ដីវិនាស
  • ៣.គំនិតយល់ឃើញត្រឹមត្រូវដែលយល់ឃើញថាត្រូវពិតប្រាកដ។