មាតិកា
វគ្គសិក្សា:
ជំពូកទី២៖ ការលូតលាស់និងតំណបរំញោចរុក្ខជាត...
ការចូលគណនី
មាតិកា
ជំពូកទី២៖ ការលូតលាស់និងតំណបរំញោចរុក្ខជាតិ , មេរៀនទី១៖ ដំណឹកនាំនិងការលូតលាស់នៅក្នុងរុក្ខជាតិ
មេរៀនទី១៖ ដំណឹកនាំនិងការលូតលាស់នៅក្នុងរុក្ខជាតិ
0/1
មេរៀនទី១៖ ដំណឹកនាំនិងការលូតលាស់នៅក្នុងរុក្ខជាតិ (មេរៀនសង្ខេប)
មេរៀនអត្ថបទ
ចូលមើល
សំណួរ ចម្លើយ និងលំហាត់
0/0
មេរៀនអត្ថបទ
មេរៀនទី១៖ ដំណឹកនាំនិងការលូតលាស់នៅក្នុងរុក្ខជាតិ (មេរៀនសង្ខេប)
មេរៀនសង្ខេប
រុក្ខជាតិមានសរសៃនាំស្រូបទឹកពីក្នុងដីតាមរោមជញ្ជក់ ។ ទឹកចូលទៅដល់ស៊ីឡែមដោយសារបាតុភូតអូស្មូសនិងដំណឹកនាំសកម្ម ។
នៅក្នុងស៊ីឡែម ទឹកឡើងរហូតដល់កំពូលដើម ដោយសារកម្លាំងរុញនៃសម្ពាធឫស កម្លាំងទាញនៃរំភាយចំហាយទឹក ភាពស្និតជាប់គ្នារវាងម៉ូលេគុលទឹក ទំនាញរវាងម៉ូលេគុលទឹក និងភ្នាសកោសិកាបំពង់ស៊ីឡែម ។
រំភាយចំហាយទឹកជាការបញ្ចេញទឹកតាមសូម៉ាត ។
ការបិទនិងបើកនៃគូម៉ាតបណ្តាលមកពីបម្រែបម្រួលសម្ពាធទួរសេសង់នៃកោសិកាល្បាត ។
សម្រូបនៃអ៊ីយ៉ុងសារធាតុខនិជប្រព្រឹត្តទៅដោយសារដំណឹកនាំសកម្ម ។
សារធាតុសរីរាង្គដែលសំយោគឡើងក្នុងស្លឹក ត្រូវដឹកនាំតាមផ្លូអែមទៅគ្រប់ផ្នែកនៃរុក្ខជាតិ ។
ការស្របយកឧស្ម័នកាបូនឌីអុកស៊ីត (CO2) សម្រាប់ដំណើររស្មីសំយោគនិងការបញ្ចេញឧស្ម័នអុកស៊ីសែននិងចំហាយទឹកប្រព្រឹត្តទៅតាមស្តូម៉ាត ។
ការលូតតាមបណ្ដោយនៃឫសបណ្តាលមកពីបាតុភូតពីរ ចំណែកមីតូសរបស់មេជាលិកានៃប្ញស ដែលបង្កើតកោសិកាកូនថ្មីៗនិងការលូតវែងនៃកោសិកានីមួយៗ ។
ចំណែកកោសិកាប្រព្រឹត្តទៅដោយេមជាលិកាដែលស្ថិតនៅតំបន់ចុងឫសស្រោមមួក ។
ការលូតលាស់តាមបណ្ដោយនៃដើមប្រព្រឹត្តទៅដោយជាលិកាកំពូល ។មេជាលិកាកំពូលផលិតពង្រាងស្លឹកដឹងជាលិកាមែក ។
ការលូតលាស់ទទឹងនៃប្ញសនិងដើមប្រព្រឹត្តទៅដោយជាលិកាពីរបែបគឺស្រទាប់មេក្រៅ និងស្រទាប់ក្នុង ។
ជារៀងរាល់ឆ្នាំ ស្រទាបមេក្នុងបង្កើតស្រទាប់វង់ស៊ីឡែម II ថ្មីនិងស្រទាក់វង់ផ្លូអែម II ថ្មី។
ចូលគណនី
ពាក្យសម្ងាត់យ៉ាងតិច៨ខ្អង់រួមមាន លេខ អក្សរ... (យ៉ាងតិចអក្សរធំមួយ)
ចុះឈ្មោះក្លាយជាគ្រូបង្រៀន
កម្រឹតវប្បធម៌
លេខទូរសព្ទ
តំណលីង
លុបឯកសារ
Are you sure you want to delete this file?
បោះបង់
លុប
ចង់ចាំ
ចូលគណនី
ការចុះឈ្មោះ
ស្តារលេខសម្ងាត់ឡើងវិញ
Send reset link
Password reset link sent
to your email
បិទ
តំណបញ្ជាក់បានផ្ញើ
សូមធ្វើតាមការណែនាំដែលបានផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលរបស់អ្នក។
បិទ
Your application is sent
We'll send you an email as soon as your application is approved.
Go to Profile
បើមិនទាន់មានគណនី?
ការចុះឈ្មោះ
ចូលគណនី
ភ្លេចលេខសម្ងាត់?