Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី២៖ ការលូតលាស់និងតំណបរំញោចរុក្ខជាតិ , មេរៀនទី១៖ ដំណឹកនាំនិងការលូតលាស់នៅក្នុងរុក្ខជាតិ

ជំពូកទី២៖ ការលូតលាស់និងតំណបរំញោចរុក្ខជាតិ

មេរៀនទី១៖ ដំណឹកនាំនិងការលូតលាស់នៅក្នុងរុក្ខជាតិ

មេរៀនសង្ខេប

  • រុក្ខជាតិមានសរសៃនាំស្រូបទឹកពីក្នុងដីតាមរោមជញ្ជក់ ។ ទឹកចូលទៅដល់ស៊ីឡែមដោយសារបាតុភូតអូស្មូសនិងដំណឹកនាំសកម្ម ។
  • នៅក្នុងស៊ីឡែម ទឹកឡើងរហូតដល់កំពូលដើម ដោយសារកម្លាំងរុញនៃសម្ពាធឫស កម្លាំងទាញនៃរំភាយចំហាយទឹក ភាពស្និតជាប់គ្នារវាងម៉ូលេគុលទឹក ទំនាញរវាងម៉ូលេគុលទឹក និងភ្នាសកោសិកាបំពង់ស៊ីឡែម ។
  • រំភាយចំហាយទឹកជាការបញ្ចេញទឹកតាមសូម៉ាត ។
  • ការបិទនិងបើកនៃគូម៉ាតបណ្តាលមកពីបម្រែបម្រួលសម្ពាធទួរសេសង់នៃកោសិកាល្បាត ។
  • សម្រូបនៃអ៊ីយ៉ុងសារធាតុខនិជប្រព្រឹត្តទៅដោយសារដំណឹកនាំសកម្ម ។
  • សារធាតុសរីរាង្គដែលសំយោគឡើងក្នុងស្លឹក ត្រូវដឹកនាំតាមផ្លូអែមទៅគ្រប់ផ្នែកនៃរុក្ខជាតិ ។
  • ការស្របយកឧស្ម័នកាបូនឌីអុកស៊ីត (CO2) សម្រាប់ដំណើររស្មីសំយោគនិងការបញ្ចេញឧស្ម័នអុកស៊ីសែននិងចំហាយទឹកប្រព្រឹត្តទៅតាមស្តូម៉ាត ។
  • ការលូតតាមបណ្ដោយនៃឫសបណ្តាលមកពីបាតុភូតពីរ ចំណែកមីតូសរបស់មេជាលិកានៃប្ញស ដែលបង្កើតកោសិកាកូនថ្មីៗនិងការលូតវែងនៃកោសិកានីមួយៗ ។
  • ចំណែកកោសិកាប្រព្រឹត្តទៅដោយេមជាលិកាដែលស្ថិតនៅតំបន់ចុងឫសស្រោមមួក ។
  • ការលូតលាស់តាមបណ្ដោយនៃដើមប្រព្រឹត្តទៅដោយជាលិកាកំពូល ។មេជាលិកាកំពូលផលិតពង្រាងស្លឹកដឹងជាលិកាមែក ។
  • ការលូតលាស់ទទឹងនៃប្ញសនិងដើមប្រព្រឹត្តទៅដោយជាលិកាពីរបែបគឺស្រទាប់មេក្រៅ និងស្រទាប់ក្នុង ។
  • ជារៀងរាល់ឆ្នាំ ស្រទាបមេក្នុងបង្កើតស្រទាប់វង់ស៊ីឡែម II ថ្មីនិងស្រទាក់វង់ផ្លូអែម II ថ្មី។

សំណួរ និងលំហាត់

  • តើដំណឹកនាំទឹកចំពោះរុក្ខជាតិគ្មានសរសៃនាំប្រព្រឹត្តទៅរបៀបដូចម្ដេច ?
  • តើរោមជញ្ជក់នៃរុក្ខជាតិមាននាទីដូចម្តេច ?.
  • តើទឹកមានចលនាចូលទៅដល់បំពង់ស៊ីឡែមរបៀបដូចម្ដេច ?
  • តើក្នុងបំពង់ស៊ីឡែម ទឹកមានចលនាឡើងដល់កំពូលដើមដោយសារបាតុភូតអ្វីខ្លះ ?
  • តើរំភាយចំហាយទឹកជាអ្វី ?
  • ចូរពន្យល់អំពីការបើកនិងបិទនស្ងូម៉ាត។
  • តើសម្រូបសារធាតុខនិជប្រព្រឹត្តទៅដោយសារបាតុភូតអ្វី ?
  • តើអ៊ីយ៉ុងនិងសារធាតុខនិជត្រូវបានដឹកនាំដោយសារអ្វី ?
  • តើសារធាតុសរីរាង្គដែលសំយោគឡើងក្នុងស្លឹកត្រូវដឹកជញ្ជូនទៅណាខ្លះ ?
  • តើសារធាតុសវីរាង្គត្រូវបានដឹកនាំដោយសារអ្វី ?
  • តើបណ្ដូរឧស្ម័ននៃរុក្ខជាតិប្រព្រឹត្តទៅតាមអ្វី ?
  • តើបាតុភូតអ្វីខ្លះដែលបណ្ដាលឱ្យមានការលូតលាស់បណ្ដោយនៃឫស ?
  • ចូរពណ៌នាពីកំណបំពង់ស៊ីឡែម ។
  • ចូរពណ៌នាអំពីកំណឬសរយាង ។
  • តើពន្លកនីមួយៗមានអ្វីខ្លះ ?
  • តើការលូតលាស់ទទឹងនៃរុក្ខជាតិប្រព្រឹត្តទៅដូចម្តេចដែរ ?

សំណួរ ចម្លើយ និងលំហាត់

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 35
មេរៀន: 1
កម្រឹត: វិទ្យាល័យ