Course sections

1
អ្វីជាកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌?
2
ហេតុអ្វីបានជាកើតមានកតិកាសញ្ញាអន្តរជាតិនេះ?
3
កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានសារៈសំខាន់ អ្វីខ្លះ?
4
ចូរពន្យល់ពីទំនាក់ទំនងកតិកាសញ្ញាអន្តរជាតិជាមួយនឹងទស្សនវិស័យពុទ្ធសាសនាស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌។
5
ទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនាចែកជាប៉ុន្មាន?
6
តើការវៀចាកអបាយមុខ៤ដែលនាំឲ្យសូន្យទ្រព្យមានអ្វីខ្លះ?
7
តាមព្រះពុទ្ធសាសនាបានណែនាំឲ្យប្រកាន់នូវសេចក្ដីសុខប៉ុន្មានប្រការ?អ្វីខ្លះ?
8
តាមពុទ្ធសាសនាជិវិតមនុស្សតែងប្រព្រឹត្ដទៅតាមទ្វារបី។ តើទ្វាទាំងបីនោះមានអ្វីខ្លះ? ចូររៀបរាប់។

សេចក្ដីប្រកាសអំពីសិទ្ធិក្នុងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ

កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានសារៈសំខាន់ អ្វីខ្លះ?

កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌មានសារៈ​សំខាន់​​ដូចជា

  • ប្រជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេច និងមានសេរីភាពក្នុង​ការ​ប្រកាន់​​គោលជំហរ នយោបាយ និងខិតខំអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរី។
  • សិទ្ធិស្មើគ្នារវាងបុរស និងស្រ្តីក្នុងការប្រើប្រាស់សិទ្ធិ
  • សិទ្ធិប្រើប្រាស់ជាអតិបរមានូវធនធានដែលខ្លួនមាន
  • ការទទួលបានសិទ្ធិទាំងឡាយដែលធានា និងការពារដោយរដ្ឋ​ស្រប​តាមច្បាប់កំណត់
  • សិទ្ធិទទួលបានការងារធ្វើតាមលក្ខខណ្ឌសមស្រប សមត្ថភាព និងវិជ្ជាជីវៈរបស់ខ្លួន
  • សិទ្ធិទទួលបាននូវសន្តិសុខសង្គមព្រមទាំងការធានារ៉ាប់រងសង្គម
  • ទទួលបានកិច្ចគាំពារ និងជំនួយដ៏ទូលំទូលាយដែលអាចធ្វើទៅបាន
  • សិទ្ធិមានគ្រួសារ មានកម្រិតង្ជីវភាពគ្រប់គ្រាន់ សម្រាប់ខ្លួនផ្ទាល់ និងគ្រួសារខ្លួន
  • សិទ្ធិមានកម្រិតសុខភាពទាំងខាងរាងកាយនិងស្មារតីខ្ពស់បំផុតតាមដែលអាចធ្វើបាន
  • សិទ្ធិចូលរួមក្នុងគ្រប់កិច្ចការសង្គមតាមលទ្ធភាព
  • សិទ្ធិដើម្បីទទួលបានការអប់រំ រួមទាំងសិទ្ធិរបស់ជនជាតិភាគតិចផងដែរ។