News & Events

សំណួរទីៈ ៧២. អ្នកសុទ្ធតែមានបំណងក្លាយជាមគ្គុទេសក៍ដ៏ឆ្នើម។ តើអ្នកត្រូវអភិវឌ្ឍន៍ខ្លួនអ្វីខ្លះ?
 ចម្លើយៈ
ដើម្បីក្លាយជាមគ្គុទេសក៍័ដ៏ឆ្នើមយើងត្រូវអភិវឌ្ឍន៍ខ្លួនដចជា៖
អភិវឌ្ឍលើសម្ថភាព៖

  • សម្ថភាពកាយវាចារចិត្ត(បញ្ញា) និងសម្ភរៈពោលគឺធ្វើកើតទៅរួចប្រឹងប្រែងនឹងអាចសម្រេចបានផល
  • សិក្សាត្រិះរិះសាកសួរនិងចងចាំច្រើន
  • ហាត់អប់រំ(កុសល)
  • បិសោធន៍ក្នុងកិច្ចការហ្វឹកហាត់ឈ្លាសវៃជំនាញ
  • កម្លាំងចិត្ត
  • កល្យាណចិត្ត
  • ពុទ្ធិជ្រៅជ្រះប្រកបដោយវិទ្យាសាស្រ្ត

អភិវឌ្ឍសុខភាព៖

  • ទាំងកាយនិងចិត្តគឺធ្វើឲ្យសប្បាយតែកុំជ្រុលហួសពេក
  • បរិភោគអាហារដែលគ្មានទោសឬអាហារដែលមានប្រយោជន៍
  • បរិភោគឆ្អែត
  • ប្រព្រឹត្តព្រហ្មចរិយាធម៌ត្រូវកំណត់កាមារម្មណ៍ដោយមិនប្រព្រឹត្តកាមច្រើននិងផ្តេសផ្តាស
  • ប្រព្រឹត្តសីលមិនធ្វើខុស
  • សេពគប់មិត្តល្អដែលមិននាំទោស

អភិវឌ្ឍចិត្តគឺធ្វើចិត្តឲ្យល្អជាកុសលពោល៖

  • ចិត្តមានសុខភាព គឺមិនកើតតុក្ខព្រួសោកសៅច្រលោតរវើរវាយ
  • ចិត្តមានគុណភាពគឺ ចេះអត់ធ្មត់ព្រាយាមរឹងមាំនិងចេះចាំបានច្រើន
  • មានចិត្តគុណធម៌គឺ ឈរលើគុណធ៌៤ មិនត្រូវលោភៈទោសៈមោហៈកាមៈ

អភិវឌ្ឍចរិយាសម្បត្តិ គឺត្រូវចេះខន្តិពោលគឺ៖

  • ខន្តីនិយមៈ លើការងារ ទុក្ខវេទនា បាតុភូតអាក្រក់ដែលចះមកលើខ្លួន ភាពល្ងង់ខ្លៅរបស់ខ្លួនមិនធ្វើទាំងងើល ប្រតិបត្តិសីលធម៌ឲ្យបានខ្ជាប់ខ្ជួនទោះបីសីល៥ឬសីល១០
  • គុណធម៌គឺៈ ទសពិធរាជធម៌ ព្រហ្មវិហារធម៌ ទពកោសលល្អ(គឺឈ្លាសវៃប៉ិនប្រសប់ជំនាញ)

សរុបមក ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យជាទៅមនុស្សបរិសុទ្ធជឿនលឿនស្គាល់ខុសត្រូវមានសុខភាពល្អ។
 
*បញ្ជាក់៖

  • យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
  • ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
  • យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕

សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!