News & Events
អ្នកសុទ្ធតែមានបំណងក្លាយជាមគ្គុទេសក៍ដ៏ឆ្នើម។ តើអ្នកត្រូវអភិវឌ្ឍន៍ខ្លួនអ្វីខ្លះ?
- ខែមិថុនា 11, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ ៧២. អ្នកសុទ្ធតែមានបំណងក្លាយជាមគ្គុទេសក៍ដ៏ឆ្នើម។ តើអ្នកត្រូវអភិវឌ្ឍន៍ខ្លួនអ្វីខ្លះ?
ចម្លើយៈ
ដើម្បីក្លាយជាមគ្គុទេសក៍័ដ៏ឆ្នើមយើងត្រូវអភិវឌ្ឍន៍ខ្លួនដចជា៖
អភិវឌ្ឍលើសម្ថភាព៖
- សម្ថភាពកាយវាចារចិត្ត(បញ្ញា) និងសម្ភរៈពោលគឺធ្វើកើតទៅរួចប្រឹងប្រែងនឹងអាចសម្រេចបានផល
- សិក្សាត្រិះរិះសាកសួរនិងចងចាំច្រើន
- ហាត់អប់រំ(កុសល)
- បិសោធន៍ក្នុងកិច្ចការហ្វឹកហាត់ឈ្លាសវៃជំនាញ
- កម្លាំងចិត្ត
- កល្យាណចិត្ត
- ពុទ្ធិជ្រៅជ្រះប្រកបដោយវិទ្យាសាស្រ្ត
អភិវឌ្ឍសុខភាព៖
- ទាំងកាយនិងចិត្តគឺធ្វើឲ្យសប្បាយតែកុំជ្រុលហួសពេក
- បរិភោគអាហារដែលគ្មានទោសឬអាហារដែលមានប្រយោជន៍
- បរិភោគឆ្អែត
- ប្រព្រឹត្តព្រហ្មចរិយាធម៌ត្រូវកំណត់កាមារម្មណ៍ដោយមិនប្រព្រឹត្តកាមច្រើននិងផ្តេសផ្តាស
- ប្រព្រឹត្តសីលមិនធ្វើខុស
- សេពគប់មិត្តល្អដែលមិននាំទោស
អភិវឌ្ឍចិត្ត គឺធ្វើចិត្តឲ្យល្អជាកុសលពោល៖
- ចិត្តមានសុខភាព គឺមិនកើតតុក្ខព្រួសោកសៅច្រលោតរវើរវាយ
- ចិត្តមានគុណភាពគឺ ចេះអត់ធ្មត់ព្រាយាមរឹងមាំនិងចេះចាំបានច្រើន
- មានចិត្តគុណធម៌គឺ ឈរលើគុណធ៌៤ មិនត្រូវលោភៈទោសៈមោហៈកាមៈ
អភិវឌ្ឍចរិយាសម្បត្តិ គឺត្រូវចេះខន្តិពោលគឺ៖
- ខន្តីនិយមៈ លើការងារ ទុក្ខវេទនា បាតុភូតអាក្រក់ដែលចះមកលើខ្លួន ភាពល្ងង់ខ្លៅរបស់ខ្លួនមិនធ្វើទាំងងើល ប្រតិបត្តិសីលធម៌ឲ្យបានខ្ជាប់ខ្ជួនទោះបីសីល៥ឬសីល១០
- គុណធម៌គឺៈ ទសពិធរាជធម៌ ព្រហ្មវិហារធម៌ ទពកោសលល្អ(គឺឈ្លាសវៃប៉ិនប្រសប់ជំនាញ)
សរុបមក ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យជាទៅមនុស្សបរិសុទ្ធជឿនលឿនស្គាល់ខុសត្រូវមានសុខភាពល្អ។
*បញ្ជាក់៖
- យើងខ្ញុំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!