News & Events

សំណួរទីៈ
តាមទំនៀមទំលាប់របស់ខ្មែរយើងគេតែងតែនិយាយាថា « មេបា »
ក. តើពាក្យមេបាមានប្រភពមកពីណា? ចូរពន្យល់។
ខ. ហេតុអ្វីបានជាគេប្រើពាក្យមេនៅពីមុខបា?

ចម្លើយៈ
ក-មេបាមានប្រភពមកពីណាៈ
មេ គេកំនត់យកភេទស្រីធំជាងភេទប្រុសហៅថាសង្គមមាតាធិបតេយ្យដែលគេ អនុវត្តន៍តាំងពីរសម័យបុរេប្រវត្តិរហូតដល់ស.វទី១ នៃគ.ស ទំនៀមទំលាប់នេះខ្មែរប្រកាន់យករហូត បច្ចុប្បន្នដោយគេសង្កត់ធ្ងន់ទាញយកហេតុផលតាំងពីសម័យព្រះនាងលីវយីហៅព្រះនាងសោម៉ា កោដិណ្ឌហៅព្រះ បាទហ៊ុនទៀន ដែលសោយរាជ្យនៅកោះគោកធ្លក(កម្ពុជា)
បា សំដៅលើមនុស្សប្រុសដែលតំណាងឲ្យឥណ្ឌារាជា ពីព្រោះទំនៀមទំលាប់ឥណ្ឌាគេគោរពប្រុសជាធំក្នុងសង្គម និងក្នុងគ្រួសារ
ខ. តាមទំនៀមទំលាប់ខ្មែរគេតែងតែប្រើពាក្យមេនៅពីមុខបាពីព្រោះតែ
• គេគោរពមេជាធំដោយ សេ្ដចឥណ្ឌាឈ្មោះ ព្រះបាទហ៊ុនទៀន ជាស្វាមីព្រះនាង លីវយី ជាស្ដេចឥណ្ឌាសោះ ប៉ុន្តែវិលមកគោរពមេជា ធំវិញ ឧទាហរណ៍ មេក្រុមកុលសម្ព័ន្ធ មេទ័ព មេស្រុកមេឃុំ មេដំបូល មេដៃ មេជើង
• មេបាមានន័យថាព្រះរាជាដែលមានតួនាទីជាមេផងជាបាផងមេបាជានិមិត្តរូបទឹកដី ។ សម័យដើមគឺជាជំនឿដែលគេជឿ និង គោរពទៅលើព្រលឹងអ្នកតា ព្រលឹងជីដូនជីតាជាមេបាដូច្នេះ ហើយ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរគេតែងតែប្រើពាក្យមេនៅជាប់គ្នាជានិច្ច។