News & Events
វប្បធម៌ទូទៅ៖ ក. តើពាក្យមេបាមានប្រភពមកពីណា? ចូរពន្យល់។, ខ. ហេតុអ្វីបានជាគេប្រើពាក្យមេនៅពីមុខបា?
- ខែមិថុនា 3, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរទីៈ
តាមទំនៀមទំលាប់របស់ខ្មែរយើងគេតែងតែនិយាយាថា « មេបា »
ក. តើពាក្យមេបាមានប្រភពមកពីណា? ចូរពន្យល់។
ខ. ហេតុអ្វីបានជាគេប្រើពាក្យមេនៅពីមុខបា?
ចម្លើយៈ
ក-មេបាមានប្រភពមកពីណាៈ
• មេ គេកំនត់យកភេទស្រីធំជាងភេទប្រុសហៅថាសង្គមមាតាធិបតេយ្យដែលគេ អនុវត្តន៍តាំងពីរសម័យបុរេប្រវត្តិរហូតដល់ស.វទី១ នៃគ.ស ទំនៀមទំលាប់នេះខ្មែរប្រកាន់យករហូត បច្ចុប្បន្នដោយគេសង្កត់ធ្ងន់ទាញយកហេតុផលតាំងពីសម័យព្រះនាងលីវយីហៅព្រះនាងសោម៉ា កោដិណ្ឌហៅព្រះ បាទហ៊ុនទៀន ដែលសោយរាជ្យនៅកោះគោកធ្លក(កម្ពុជា)
• បា សំដៅលើមនុស្សប្រុសដែលតំណាងឲ្យឥណ្ឌារាជា ពីព្រោះទំនៀមទំលាប់ឥណ្ឌាគេគោរពប្រុសជាធំក្នុងសង្គម និងក្នុងគ្រួសារ
ខ. តាមទំនៀមទំលាប់ខ្មែរគេតែងតែប្រើពាក្យមេនៅពីមុខបាពីព្រោះតែ
• គេគោរពមេជាធំដោយ សេ្ដចឥណ្ឌាឈ្មោះ ព្រះបាទហ៊ុនទៀន ជាស្វាមីព្រះនាង លីវយី ជាស្ដេចឥណ្ឌាសោះ ប៉ុន្តែវិលមកគោរពមេជា ធំវិញ ឧទាហរណ៍ មេក្រុមកុលសម្ព័ន្ធ មេទ័ព មេស្រុកមេឃុំ មេដំបូល មេដៃ មេជើង
• មេបាមានន័យថាព្រះរាជាដែលមានតួនាទីជាមេផងជាបាផងមេបាជានិមិត្តរូបទឹកដី ។ សម័យដើមគឺជាជំនឿដែលគេជឿ និង គោរពទៅលើព្រលឹងអ្នកតា ព្រលឹងជីដូនជីតាជាមេបាដូច្នេះ ហើយ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរគេតែងតែប្រើពាក្យមេនៅជាប់គ្នាជានិច្ច។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!