News & Events

សំណួរមូលហេតុអ្វីបានជាគេតែងតែនិយាយថា “វប្បធម៌ អរិយធម៌” ម្ដេចក៏មិននិយាយថា “សង្គមធម៌ អរិយធម៌”?
ចម្លើយៈ បានជាគេតែងតែនិយាយថា “វប្បធម៌ អរិយធម៌” ម្ដេចក៏មិននិយាយថា “សង្គមធម៌ អរិយធម៌” ពីព្រោះថា៖
វប្បធម៌ំ គេសំគាល់មនុស្សម្នាក់អាចវាយតម្លៃបានភ្លាមៗគ្រាន់តែឃើញសកម្មភាពខួរក្បាលនិងរូបរាងកាយដែលស្ដែងចេញឥរិយាបថ ដេក ដើរ ឈរអង្គុយ និយាយស្ដី ក៏ គេអាចវាយ តម្លៃបាន ភ្លាមទៅលើអ្នកនេះ រឺអ្នកនោះថាមានកំរិតវប្បធម៌ទាប រឺខ្ពស់បានដោយងាយ
សង្គមធម៌ គេពុំសូវនិយាយជាប់និងពាក្យអរិយធម៌ទេព្រោះសង្គមធម៌គេចង់និយាយពី ចង្កោមមនុស្សមិនមែនមនុស្សម្នាក់ដែលធ្វើសកម្មភាពទាក់ទងគ្នាក្នុងមុខរបរមានជីវភាពរស់នៅទាក់ទងគ្នាទៅវិញទៅមកក្នុងសង្គម។ដូច្នេះបើចង់វាយតម្លៃសង្គមមួយថាចំរើនរឺអន់ថយលុះត្រាតែឆ្លងកាត់ធ្វើការស្រាវជ្រាវទៅលើឯកសារផ្សេងៗតាំងពីទីលំនៅមុខរបរជីវភាពពីសេសពិនិត្យទៅលើសង្គមសម្ភារៈរបបសង្គមនិងទំរង់សង្គមដែលមានឯសផ្សេងៗនៅតាមក្រសួងមន្ទីរស្ថាប័នរដ្ឋក្រុមហ៊ុននានាអង្គការផ្សេងៗទើបអាចហាន វាយតម្លៃថាសង្គម នេះអន់ ថយរឺសង្គម នោះ ជឿន លឿន ។