News & Events
វប្បធម៌ទូទៅ៖ មូលហេតុអ្វីបានជាគេតែងតែនិយាយថា “វប្បធម៌ អរិយធម៌” ម្ដេចក៏មិននិយាយថា “សង្គមធម៌ អរិយធម៌”?
- ខែមិថុនា 1, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរមូលហេតុអ្វីបានជាគេតែងតែនិយាយថា “វប្បធម៌ អរិយធម៌” ម្ដេចក៏មិននិយាយថា “សង្គមធម៌ អរិយធម៌”?
ចម្លើយៈ បានជាគេតែងតែនិយាយថា “វប្បធម៌ អរិយធម៌” ម្ដេចក៏មិននិយាយថា “សង្គមធម៌ អរិយធម៌” ពីព្រោះថា៖
• វប្បធម៌ំ គេសំគាល់មនុស្សម្នាក់អាចវាយតម្លៃបានភ្លាមៗគ្រាន់តែឃើញសកម្មភាពខួរក្បាលនិងរូបរាងកាយដែលស្ដែងចេញឥរិយាបថ ដេក ដើរ ឈរអង្គុយ និយាយស្ដី ក៏ គេអាចវាយ តម្លៃបាន ភ្លាមទៅលើអ្នកនេះ រឺអ្នកនោះថាមានកំរិតវប្បធម៌ទាប រឺខ្ពស់បានដោយងាយ
• សង្គមធម៌ គេពុំសូវនិយាយជាប់និងពាក្យអរិយធម៌ទេព្រោះសង្គមធម៌គេចង់និយាយពី ចង្កោមមនុស្សមិនមែនមនុស្សម្នាក់ដែលធ្វើសកម្មភាពទាក់ទងគ្នាក្នុងមុខរបរមានជីវភាពរស់នៅទាក់ទងគ្នាទៅវិញទៅមកក្នុងសង្គម។ដូច្នេះបើចង់វាយតម្លៃសង្គមមួយថាចំរើនរឺអន់ថយលុះត្រាតែឆ្លងកាត់ធ្វើការស្រាវជ្រាវទៅលើឯកសារផ្សេងៗតាំងពីទីលំនៅមុខរបរជីវភាពពីសេសពិនិត្យទៅលើសង្គមសម្ភារៈរបបសង្គមនិងទំរង់សង្គមដែលមានឯសផ្សេងៗនៅតាមក្រសួងមន្ទីរស្ថាប័នរដ្ឋក្រុមហ៊ុននានាអង្គការផ្សេងៗទើបអាចហាន វាយតម្លៃថាសង្គម នេះអន់ ថយរឺសង្គម នោះ ជឿន លឿន ។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!