មាតិកា
វគ្គសិក្សា: ជំពូកទី១៖ ស៊ីមណូស្ពែមនិងអង់ស្យូស្ពែម , ម...
ការចូលគណនី

មាតិកា

ជំពូកទី១៖ ស៊ីមណូស្ពែមនិងអង់ស្យូស្ពែម , មេរៀនទី១៖ ស៊ីមណូស្ពែម

មេរៀនអត្ថបទ

១.១. សរីរាង្គ​លូតលាស់

.  ឫស 
ឫស​របស់​រុក្ខជាតិ​ជា​ផ្នែក​មួយ​ដែល​ធំ​ទូលាយ​ជាង​ផ្នែក​ដែល​នៅ​លើ​ដី។ ឫស​ជា​ផ្នែកយ៉ាងសំខាន់របស់រុក្ខជាតិ។ ឫសរបស់រុក្ខជាតិមាននាទីដូចជា ស្រូបទឹក និង​អំបិល​ខនិជពីដី​ទៅ​ដើម​និង​ស្លឹក ចងភ្ជាប់រុក្ខជាតិទៅនឹងដី និង​ស្តុក​ទុក​អាហារ​បម្រុង។
ដើម 
ដើម​របស់​រុក្ខជាតិ​មាន​នាទី​ទ្រទ្រង់​ផ្នែក​ដែល​នៅ​លើ​ដី​របស់​រុក្ខជាតិ ដឹក​នាំ​សារធាតុ​រវាង​ឫស និង​ស្លឹក និង​មាន​នាទី​ស្តុក​ទុក​អាហារ​បម្រុង ហើយ​ផ្នែក​ដែល​ខ្ចី​នៃ​​ដើម​ក៏​មាន​នាទី​ធ្វើ​រស្មីសំយោគ​ផង​ដែរ។
ជាលិកា​សំខាន់​របស់​ដើម​រុក្ខជាតិ​គឺ បាច់​សរសៃនាំ (ស៊ីឡែម​និង​ផ្លូអែម)
– ស៊ីឡែម​មាន​នាទី​ដឹកនាំ​ទឹក និង​អំបិលខនិជ​ពី​ឫស​តាម​ដើម​ទៅ​កាន់​ស្លឹក​របស់​រុក្ខជាតិ។
– ផ្លូអែម ជា​ជាលិកា​នាំ​ដែល​ដឹកនាំ​អាហារ(គ្លុយកូសទៅ​គ្រប់​កោសិកា​ទាំងអស់​ដែល​មិន​អាច​ធ្វើ​រស្មីសំយោគ​បាន។
– នៅ​ចន្លោះ​ស៊ីឡែម និង​ផ្លូអែម​គឺ​ស្រទាប់មេ។ ស្រទាប់​មេ​ជា​ជាលិកា​ដែល​ផលិត​ស៊ីឡែម និង​ផ្លូអែមថ្មីៗ។
.ស្លឹក
ស្លឹក​ជា​សរីរាង្គ​ដែល​មាន​នាទី​ធ្វើ​រស្មី​សំយោគ​ដើម្បី​បង្កើត​សារធាតុ​សរីរាង្គ។
នៅ​ក្នុង​ស្លឹក​មាន​ស្រទាប់​ដូចជា​ស្រទាប់​អេពីឌែ​លើ​និង​ក្រោម​ ស្រទាប់​បាលីសាត និង​ស្រទាប់ស្ពោត។ ស្រទាប់បាលីសាត​មាន​កោសិកា​ដែល​មាន​ក្លរ៉ូប្លាស​ផ្ទុក​ក្លរ៉ូភីល។ វា​មាន​នាទី​សំខាន់​ក្នុង​ដំណើរ​រស្មីសំយោគ​ដើម្បី​ផលិត​សារធាតុ​សរីរាង្គ​(គ្លុយកូស)។ ស្រទាប់​ស្ពោត​ផ្ទុក​បាច់​សរសៃ​នាំ (ស៊ីឡែម និង​ផ្លូអែម)​សម្រាប់​ដឹកនាំ​សារធាតុ​ផ្សេងៗ។ ស្រទាប់​អេពីឌែ​លើ​និង​ក្រោម​មាន​នាទី​ការពារ​​ផ្ទៃ​ស្លឹក និង​ការ​បាត់​បង់​ទឹក​ច្រើន ហើយ​​មាន​ស្តូម៉ាត​សម្រាប់​បណ្ដូរ​ឧស្ម័ន និង​រំភាយ​ចំហាយ​ទឹក។