មាតិកា
វគ្គសិក្សា: មេរៀនទី៦ ៖ ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ...
ការចូលគណនី
មេរៀនអត្ថបទ

១. អាពាហ៍ពិពាហ៍

ក្នុង​សង្គម​ខ្មែរ​ពិធី​រៀប​មង្គលការ ជា​ប្រពៃណី​មួយ​ដែល​មាន​បញ្ញត្តិ​ប្រហែល​នឹង​កាតព្វកិច្ច​ព្រោះ​អ្នក​ដែល​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ ត្រូវ​តែ​រៀបការ​ជា​ចាំបាច់ ។ អាពាហ៍ពិពាហ៍​ គឺ​ជា​ការ​ផ្សំ​ផ្គុំ​យ៉ាង​ឧឡារិក​ជា​ផ្លូវការ​ រវាង​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់​ដែល​​ប្ដេជ្ញា​ថា ខ្លួន​នឹង​រួមរស់​នៅ​ជា​មួយ​គ្នា​តាម​បញ្ញត្តិ​ច្បាប់ ហើយ​ដែល​ភាគី​ទាំង​ពីរ​មិន​អាច​រំលាយ​ទៅវិញ​​បាន​តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ឡើយ ។​