មាតិកា
វគ្គសិក្សា: ហេតុអ្វីបានជាអាហារូបត្ថម្ភល្អមានសារៈសំខា...
ការចូលគណនី

មាតិកា

ហេតុអ្វីបានជាអាហារូបត្ថម្ភល្អមានសារៈសំខាន់ចំពោះស្ត្រីមានផ្ទៃពោះ? ហេតុអ្វីបានជាអាហារូបត្ថម្ភល្អមានសារៈសំខាន់ចំពោះមនុស្សវ័យជំទង់?

មេរៀនអត្ថបទ

ហេតុអ្វីបានជាអាហារូបត្ថម្ភល្អមានសារៈសំខាន់ចំពោះស្ត្រីមានផ្ទៃពោះ?

ដើម្បីលូតលាស់បានល្អ ទារកត្រូវការម្តាយមានសុខភាពល្អ និងអាហារូបត្ថម្ភគ្រប់គ្រាន់។ ស្ត្រីមានផ្ទៃពោះមានតម្រូវការអាហារូបត្ថម្ភបន្ថែម ដោយសារតែការផ្លាស់ប្តូរក្នុងរាងកាយរបស់គាត់ និងតម្រូវការលូតលាស់របស់ទារកក្នុងផ្ទៃ។ ស្ត្រីមានផ្ទៃពោះទាំងអស់មានតម្រូវការដូចគ្នា នេះមិនថាពួកគេមានឆ្លងមេរោគអេដស៍ ឬអត់នោះទេ។ តម្រូវការថាមពលកើនឡើងដោយសារ៖

  • ជំងឺ និងការឆ្លងមេរោគ៖ អ្នករស់នៅជាមួយមេរោគអេដស៍ដែលមានផ្ទៃពោះត្រូវការថាមពលបន្ថែមសម្រាប់ ការលូតលាស់របស់ទារក និងដើម្បីប្រឆាំងទប់ទល់នឹងមេរោគ។ មេរោគឆ្លង ឬជំងឺធ្វើឱ្យមានតម្រូវការថាមពលកើនឡើងបន្ថែមចន្លោះពី ២០–៣០% (ប្រហែល បាយ២ចានចង្កឹះក្នុងមួយថ្ងៃ)
  • អាហារូបត្ថម្ភមិនគ្រប់គ្រាន់ ឬការមានផ្ទៃពោះនៅវ័យក្មេង ឬការមានផ្ទៃពោះដែលមានទម្ងន់មិនគ្រប់ ក៏ធ្វើឱ្យរាងកាយមានតម្រូវការអាហារូបត្ថម្ភបន្ថែមដែរ។
  • ការងារ និងសកម្មភាពផ្សេងៗ៖ បើស្ត្រីមានផ្ទៃពោះធ្វើការងារច្រើន ឧទាហរណ៍មើលថែក្មេងតូចៗ និងប្រមូលផលដំណាំ គាត់នឹងមានតម្រូវការថាមពលច្រើនជាងស្ត្រីមានផ្ទៃពោះម្នាក់មិនសូវធ្វើសកម្មភាពការងារច្រើន។

យកល្អ មាតាគួរទទួលបានអាហារចម្រុះគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភអំឡុងពេលមានផ្ទៃពោះ។ តម្រូវការកាឡូរីបន្ថែម (២០០–៥០០កាឡូរី/ថ្ងៃ)ក្នុងពេលមានផ្ទៃពោះគឺជារឿងចាំបាច់ ប៉ុន្តែរឹតតែសំខាន់ទៅទៀតគឺអាហារត្រូវមានជីវជាតិចិញ្ចឹមកាន់តែច្រើន។