បានជាចលនាចំណាក់ស្រុកនៅរបបខ្មែរក្រហមដួលរលំ ព្រោះដោយសារកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានផ្តួលរលំរបបខ្មែរក្រហម។ ក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ របបថ្មីបានកើតឡើង គឹសាធារណៈរដ្ឋប្រជាមានិតកម្ពុជាដែលប្រជាជនមានសេរីភាពក្នុងការធ្វើដំណើរមិនមានបញ្ហាអ្វីរាំងស្ទះ ដូចកាលសម័យ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ឡើយ។ ប្រជាជនដែលបានបែកបាក់គ្នាបានស្វែងករកក្រុមគ្រួសារ នងិចលនាបម្លាស់លំនៅទៅស្រុកកំណើតវិញ។