មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ៖ បញ្ញា
ការចូលគណនី
មេរៀនអត្ថបទ

១. ដូចម្ដេចដែលហៅថាបញ្ញា?

ដែលហៅថាបញ្ញាមានដូចជា៖

  • លោកក្លាប៉ារែតៈបញ្ញាគឺជាសម្បទាដែលអាចសម្របទៅនឹងស្ថានភាពថ្មីៗ
  • លោកដឺឡាក្រ័រៈបញ្ញាគឺជាសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបីកម្ម។
  • លោកហាតម៉ាន់ៈបញ្ញាគឺជាអនុគមន៍សម្របមធ្យោបាយនិងគោលដៅ។
  • លោកប៊ែសុនៈបញ្ញាគឺជាសតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗ។
  • លោកដេកាតៈបញ្ញាគឺជាឧបករណ៍សកលសម្រាប់ដោះស្រាយបញ្ញាថ្មីៗដែលស្របទៅនឹងលក្ខខណ្ឌនៃជិវិត។
  • លោកកូល័រៈបញ្ញាគឺជាអព្ភន្ដរញាណភ្លាមៗ។
  • តាមាទ្រឹស្ដីពុទ្ធសាលនាៈបញ្ញាគឺជាប្រទីបសម្រាប់បំភ្លឺសត្វលោកទៅរកសេចក្ដីសុខក្សេមក្សាន្ដ។