មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង...
ការចូលគណនី

Curriculum

សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង្ខេប៖ ភាពចុះសម្រុងរវាងសាសនាទាំងឡាយ

ភាពចុះសម្រុងរវាងសាសនាទាំងឡាយ

0/10
មេរៀនអត្ថបទ

តើការចេះអធ្យាស្រ័យខាងសាសនានាំមកនូវគុណសម្បត្តិ និងគុណវិបត្តិដូចម្ដេចខ្លះ ចំពោះអ្នក និងសង្គម?

ការចេះអធ្យាស្រ័យខាងសាសនានាំមកនូវ៖

គុណសម្បត្តិ

–     មានសាមគ្គីភាព

–     មានទំនាក់ទំនងល្អ មានចិត្តមេត្តា ករុណា ឧបេក្ខា មុទិតា និងសេចក្ដីស្រឡាញ់

–     មានការពឹងពាក់គ្នាទៅវិញទៅមក

–    មានសុខសន្តិភាព

–    បញ្ជៀសបានពីសង្រ្គាម

–     បញ្ជៀសបានពីអំពើហិង្សា

–    គ្រួសាររស់នៅបានសុខសាន្ត

–    សង្គមមានស្ថិរភាព………។

គុណវិបត្តិ

  • ការអធ្យាស្រ័យខាងលំហូរសាសនាអាចធ្វើឲ្យបាត់បង់នូវសាសនារបស់រដ្ឋ។
  • ជនខិលខូចមួយចំនួនបានយកសាសនាធ្វើជាបង្អែកក្នុងការប្រព្រឹត្តផ្សេងៗ ឬដើម្បីផលប្រយោជន៍របស់ខ្លួន។
  • ការអធ្យាស្រ័យខាងលំហូរសាសនាអាចធ្វើឲ្យមានភាពអនាធិបតេយ្យក្នុងការគោរព និងការប្រតិបត្តិតាមសាសនារបស់សាសនិកម្នាក់ៗ។