មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា មេរៀនសង្ខេប៖ ទំនាក់ទ...
ការចូលគណនី
មេរៀនអត្ថបទ

ចូរនិយាយពីសកលភាវូបនីយកម្ម និងតួនាទីរបស់វា។

សកលភាវូបនីយកម្ម គឺជាដំណើរមួយដែលសេដ្ឋកិច្ច សង្គម និងវប្បធម៌ តំបន់ និង ពិភពលោកបានរលាយបញ្ចូលគ្នា តាមរយៈបណ្ដាញទំនាក់ទំនង និង​ពាណិជ្ជកម្ម​។

សកលភាវូបនីយកម្មមានតួនាទី៖

  • បង្កើនអន្តរទំនាក់ទំនង និងភាពពឹងពាក់គ្នាទៅវិញទៅមកដោយផ្អែកលើផ្នែក

សេដ្ឋកិច្ចនៃពិភពលោកទាំងមូល។

  • ក្ដោបយកបញ្ហាមួយចំនួនដូចជា ពាណិជ្ជកម្មអន្តរជាតិ វិនិយោគទុនអន្តរជាតិ និង ហិរញ្ញវត្ថុអន្តរជាតិពោលគឺការជួយបង្កើនទំហំនៃចំណូល​សេដ្ឋកិច្ច​ជាតិ​។​