មាតិកា
វគ្គសិក្សា: មេរៀនទី៧ ៖ ក្រមនីតិវិធីរដ្ឋប្បវេណី (ពន្យ...
ការចូលគណនី
មេរៀនអត្ថបទ

១- គោលបំណង​នៃ​ក្រម​នីតិវិធី​រដ្ឋប្បវេណី

ក្រមនេះមានគោលបំណង ៖

  • ឲ្យ​តុលាការ​ដោះស្រាយ​វិវាទ​រដ្ឋប្បវេណី​ដោយ​ផ្អែក​លើ​ច្បាប់​ ដើម្បី​ការពារ​សិទ្ធិ​បុគ្គល​ម្នាក់ៗ
  • ទាមទារ​ឲ្យ​មាន​ការ​សាកសួរ​ ឬ​កោះហៅ​ទាំង​ដើមចោទ ទាំង​ចុង​ចម្លើយ​នៅ​មុន​ពេល​ជម្រះ​ក្ដី ក្នុងករណី​ណាក៏ដោយ តុលាការ​ត្រូវ​គោរព​គោលការណ៍​ចំពោះ​មុខ នៅពេល​អនុវត្តន៍​បណ្ដឹង និង​ប្រឹងប្រែង​ដើម្បី​រ៉ាប់រង​បណ្ដឹង​រដ្ឋប្បវេណី​ ឲ្យប្រព្រឹត្តទៅ​ដោយ​យុត្តិធម៌ និង​ឆាប់រហ័ស ។ ឯភាគី​បណ្ដឹង​ត្រូវ មាន ភាព សុចរិត និងស្មោះត្រង់ ។