ប្រព័ន្ធនយោបាយ ជារបបគ្រប់គ្រងប្រទេសរបស់ប្រទេសនីមួយៗ ដែលអាស្រ័យទៅ តាមស្ថានភាពរបស់ប្រទេស។
រដ្ឋសភា ជាស្ថាប័ននីតិប្បញ្ញតិ ដែលមានតួនាទីអ្នកធ្វើសេចក្ដីព្រៀងច្បាប់ ឬតាក់ តែងច្បាប់ និងអនុម័តច្បាប់។
តុលាការ ជាស្ថាប័នមួយមានអំណាចឯករាជ មានតួនាទីការពារសេរីភាពរបស់ ប្រជាពលរដ្ឋ។
រដ្ឋាភិបាល ជាអង្គការនីតិប្រតិបត្តិមានភារកិច្ចកំណត់ និងអនុវត្តកម្មវិធីនយោបាយ របស់រដ្ឋ ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងការការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី រក្សាការពារទំនៀមទម្លាប់ និងប្រពៃណីដ៏៏ល្អ របស់ជាតិ។