និយមន័យឯករាជភាព ឯករាជភាព ឬ ឯករាជ្យ ជាពាក្យដែលមនុសគ្រប់រូបចាត់ទុកថា ជាពាក្យមានអត្ថន័យសំខាន់ ហើយទាក់ទងទៅនឹងការទាមទារចង់បានរបស់មនុស្សគ្រប់រូប និងប្រទេសនីមួយៗនៅលើពិភពលោក។ អ្នកមាន ឯករាជភាព គឺអ្នកដែលមិននៅក្រោមចំណុះអ្នកដទៃ ហើយមានសិទ្ធិសេរីភាពពេញលេញ អាចធ្វើអ្វីៗដែលគេត្រូវធ្វើ ឲ្យតែទង្វើនោះ មិនប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃ ហើយស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ ។
- អំណាចតុលាការ ជាអំណាចឯករាជ្យមិននៅក្រោមឥទ្ធិពលនៃស្ថាប័ន ឬ បុគ្គលមានអំណាចណាម្នាក់ឡើយ ។ ឯករាជភាពនៃអង្គចៅក្រម គឺការជម្រះក្តីដោយសុចរិត យុត្តិធម៌ ឥតលម្អៀង និងហ៊ានធ្វើសេចក្ដីសម្រេចដោយឯករាជ្យពិតៗ ។
- អាកប្បកិរិយារបស់មនុស្សណាដែលមិនទទួលឥទ្ធិពល ឬ បទបញ្ជាពីអ្នកដទៃ ហើយមានសិទ្ធិសេរីភាពក្នុងការសម្រេចធ្វើអ្វីមួយ ។
- រដ្ឋឯករាជ្យ គឺរដ្ឋមានអធិបតេយ្យភាពពេញលេញ រដ្ឋមិនចំណុះរដ្ឋដទៃ និងមានស្វ័យភាពខាងនយោបាយ សេដ្ឋកិច្ច ។ល។