មាតិកា
វគ្គសិក្សា: មេរៀនទី៤​៖ សច្ចធម៌​​​​​​​​ (មេរៀនសង្ខេប ...
ការចូលគណនី
មេរៀនអត្ថបទ

១.និយមន័យសច្ចធម៌

ជាទូទៅ នៅក្នុងភាសាខ្មែរនិយាយ គេច្រើនយល់ច្រឡំអត្ថន័យនៃ​ពាក្យ សច្ចភាព និង តថភាព ។ ពាក្យទាំងពីរនេះ ជួនកាលត្រូវបានកំណត់ន័យដូច ឬផ្សេងគ្នាទៅ តាមការប្រើប្រាស់។ ឧ. ប្រសិនបើ គេយកចង្កឹះមួយទៅដាក់ក្នុងកែវមានទឹក គេ​សង្កេត​ឃើញ ចង្កឹះនោះរីកធំ ឬវៀច អ្វីដែលគេឃើញនោះ គឺជាតថភាព។ ផ្លែឈើតែមួយប្រភេទ ដាក់ឲ្យ មនុស្សពីរនាក់ភ្លក្ស មនុស្សម្នាក់ឆ្លើយថា ឆ្ងាញ់ ហើយគេចូលចិត្ត តែមនុស្សម្នាក់ទៀត​អាចឆ្លើយ ថា​ មិនឆ្ងាញ់ ហើយគេមិនចូលចិត្ត។ តថភាពរបស់វា គឺពិតតាមការភ្លក្សរបស់មនុស្ស ប៉ុន្តែ សច្ចភាព មិនមែនចំណុះឲ្យចិត្តមនុស្សឡើយ ។

សច្ចធម៌ មកពីពាក្យ សច្ច + ធម៌ ។

  • សច្ចៈ គឺសេចក្តីពិត ដំណើរទៀង ទៀងទាត់ ដំណើរទៀងត្រង់ ការណ៍មិនមែនប្រាកដ ឧ.កាន់សច្ចៈ គឺកាន់សេចក្តីពិត ពាក្យសច្ចៈ គឺពាក្យពិត មានសច្ចៈ គឺមានសេចក្តី ទៀងត្រង់ ។
  • ធម៌ ឬធម្មៈ គឺជាសភាវទ្រទ្រង់សត្វលោក គឺបុណ្យ សុចរិត ហេតុ សភាព ការចម្រើន ការរិះគិត ការប្រៀនប្រដៅ និងអ្វីៗដែលទ្រទ្រង់ធ្វើឲ្យថិតថេរ ជាដំបូន្មានផ្ដល់ឲ្យ មនុស្ស ក្នុងការរំដោះខ្លួនចេញពីទុក្ខ ដើម្បីលើកស្ទួយតម្លៃមនុស្ស ។