មាតិកា
វគ្គសិក្សា: មេរៀនទី៣ ៖ សិទ្ធិ និងការទទួលខុសត្រូវ (ពន...
ការចូលគណនី
មេរៀនអត្ថបទ

១- សិទ្ធិ និងការទទួលខុសត្រូវ

ការប្រើសិទ្ធិរបស់មនុស្សម្នាក់ៗ មិនអាចប៉ះពាល់ដល់សិទ្ធិអ្នកដទៃបានឡើយ គឺត្រូវតែមានការទទួល​ខុសត្រូវ ។

  • សិទ្ធិ គឺអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់ សម្រាប់រស់នៅឲ្យបានសមរម្យ និងមានសេចក្ដី​ថ្លៃថ្នូរជាមនុស្ស ។ មនុស្សគ្រប់រូប សុទ្ធតែមានសិទ្ធិស្មើៗគ្នា ដោយគ្មានការរើសអើងអ្វីទាំងអស់ ដូចជា សិទ្ធិបញ្ចេញមតិ សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ សិទ្ធិមានការងារធ្វើ សិទ្ធិមានជំនឿសាសនា សិទ្ធិទទួលការអប់រំ សិទ្ធិធើ្វដំណើរដោយសេរី សិទ្ធិទទួលព័រ៌មាន សិទ្ធិចូលរួមសហគមន៍ សិទ្ធិចូលរួម​ក្នុង​សកម្មភាពនយោបាយ ។ល។ សិទ្ធិជាមូលដ្ឋានដែលមនុស្សមានតាំងពីកំណើត គឺជីវិត និងសេរីភាព ហើយ​សិទ្ធិទាំងនេះ មិនអាចដកហូតបានឡើយ ។ ដូចនេះ សិទ្ធិទាំងអស់ គឺជាសិទ្ធិមូលដ្ឋាន​សម្រាប់​ទ្រទ្រង់​សង្គមមនុស្ស និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពថ្លៃថ្នូរ ការទទួលខុសត្រូវ ភាពយុត្តិធម៌ ដែលអាចឈានទៅរកភាពសុខុដមរម្យនា ។
  • ការទទួលខុសត្រូវ ការទទួលខុសត្រូវ គឺជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ ដែលត្រូវធានារ៉ាប់រង​អំពើរបស់ខ្លួន ដោយមានមូលដ្ឋាននៅលើសីលធម៌ និងច្បាប់ ហើយហ៊ានទទួលសារភាពថា ខ្លួនជាអ្នកប្រព្រឹត្ត និងទទួលវិបាកនៃអំពើទាំងនោះ ។ ឧទាហរណ៍ អ្នកបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ អ្នកត្រូវ​ទទួលខុសត្រូវ​ចំពោះសកម្មភាព ឬអំពើដែលខ្លួនបានប្រព្រឹត្ត ដូចជា ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍ អ្នកត្រូវសងការខូចខាតទ្រព្យសម្បត្តិដល់អ្នករងគ្រោះ ។