មាតិកា
វគ្គសិក្សា: មេរៀនទី១១: បរិស្ថានពិភពលោក (មេរៀនសង្ខេ...
ការចូលគណនី
មេរៀនអត្ថបទ

តើបរិស្ថានជាអ្វី? តើអ្នកមានវិធានការដូចម្ដេចខ្លះដើម្បីឲ្យបរិស្ថានក្នុងសហគមន៍របស់អ្នកមានភាពស្រស់បំព្រងជានិច្ចនិរន្តរ៍?

បរិស្ថាន សំដៅទៅលើពិភពមានជីវិត និងពិភពគ្មានជីវិតដែលនៅជុំវិញខ្លួនយើងដូចជា ខ្យល់ ទឹក ដី រុក្ខជាតិ សត្វ ទន្លេ សត្វល្អិត មនុស្ស និងអ្វីៗដែលមនុស្សបានបង្កើតឡើង ដូចជា លំនៅស្ថាន កសិដ្ឋាន ប្រាសាទនានាជាដើម។

ដើម្បីឲ្យបរិស្ថានក្នុងសហគមន៍របស់ខ្ញុំមានភាពស្រសើបំព្រងជានិច្ចនិរន្តរ៍ យើងត្រូវ៖

  • កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ –   ការស្ដារដីវាលស្មៅ
  • កាត់បន្ថយកំណើនកម្ដៅលើផែនដី –   សម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាត
  • កាត់បន្ថយកាកសំណល់ ឬសម្រាម និងការកាត់បន្ថយការបំពុល ឬការធ្វើឲ្យកខ្វក់ បរិស្ថាន
  • កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ បែរមកនាំគ្នាដាំដើមឈើឡើងវិញ
  • បង្កើនការប្រើប្រាស់ថាមពលថ្មីដូចជា​ ថាមពលវារីអគ្គិសនី ថាមពលខ្យល់ ថាមពល ពន្លឺព្រះអាទិត្យ…..
  • សរសេរពាក្យស្លោកអំពីការថែរក្សាបរិស្ថាន ដាក់នៅតាមទីសាធារណៈ ឬកន្លែង កំសាន្តនានា
  • ផ្លាស់ប្ដូរឥរិយាបថដោយនាំគ្នាចូលរួមក្នុងទិវាអនាម័យបរិស្ថានជាដើម។