មាតិកា
វគ្គសិក្សា: មេរៀនទី១១​៖ សាមគ្គីធម៌ (មេរៀនសង្ខេប សំណួ...
ការចូលគណនី
មេរៀនអត្ថបទ

១- និយមន័យ សាមគ្គី សាមគ្គីធម៌

  • សាមគ្គិ គឺការព្រមព្រៀងគ្នា ឬការស្រុះស្រួលគ្នា
  • សាមគ្គីធម៌ គឺជាច្បាប់ ឬលក្ខខណ្ឌសម្រាប់ប្រតិបត្តិឲ្យមានការព្រមព្រៀ់ងគ្នា ឬសាមគ្នីគ្នា
  • សាមគ្គីភាព គឺជាបែបបទ ឬរបៀបនៃការព្រមព្រៀងគ្នា
  • សាមគ្គីរស គឺជារសនៃសាមគ្គី មានន័យថាការព្រមព្រៀងគ្នាដោយការពេញចិត្ត និង​ការស្រឡាញ់ រាប់អានគ្នាទៅវិញទៅមក ។ ដូចនេះ ផលនៃសាមគ្គី ឬការព្រមព្រៀងគ្នា​កើតមាន​បាន អាស្រ័យដោយមានសាមគ្គីរស ។ សាមគ្គីរស កើតមានបានអាស្រ័យដោយ​មាន​សាមគ្គីភាព ។ សាមគ្គី គឺការព្រមព្រៀងគ្នាទាំងកាយ វាចា ទាំងចិត្តដូចជា ៖ ការព្រមព្រៀង​គ្នាដោយកាយ -វាចា -ចិត្ត ។