មាតិកា
វគ្គសិក្សា: តើមូលហេតុអ្វីខ្លះបានជារបបសាធារណរដ្ឋដួលរលំ?
ការចូលគណនី

មាតិកា

តើមូលហេតុអ្វីខ្លះបានជារបបសាធារណរដ្ឋដួលរលំ?

មេរៀនអត្ថបទ

តើមូលហេតុអ្វីខ្លះបានជារបបសាធារណរដ្ឋដួលរលំ?

មូលហេតុបានជារបបសាធារណៈរដ្ឋដួលរលំគឺ៖

  • ប្រជាជននៅតំបន់រំដោះនិងទីក្រុងភ្នំពេញ នឿយណាយនិងរបបសាធារណរដ្ឋខ្មែរដែលពោេពេញដោយភាពអាប់អួរនៃអំពើពុករលួយ បក្សពួក អយុត្តិធម៌…
  • ប្រជាជនភៀសសឹកប្រមាណ២លាននាក់ រស់នៅដោយបាត់បង់ការងារ ខ្វះស្បៀងអាហារ និងទំនិញឡើងផ្លៃសព្វសារពើ
  • ផ្លូវដែលដឹកជញ្ជូនស្បៀង និងសព្វាវុធមកកាន់ភ្នំពេញត្រូវពួកខ្មែរក្រហមកាត់ផ្តាច់
  • សហរដ្ឋអាមេរិកឈប់ផ្តល់ជំនួយ
  • នៅថ្ងៃទី ០១ ខែ មេសា ឆ្នាំ ១៩៧៥ លោកលន់ នល់ បានភៀសខ្លួនទៅសហរដ្ឋអាមេរិក
  • ការចរចាររវាងសាធារណរដ្ឋខ្មែរ និងសម្តេចសីហនុ ពុំទទួលបានលទ្ធផលល្អ
  • ចុងក្រោយ ប៉ុល ពត បានបញ្ជាឲ្យវាយយកទីក្រុងភ្នំពេញបាននៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥។