មាតិកា
វគ្គសិក្សា: តើមានកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានរបបសាធា...
ការចូលគណនី

Curriculum

តើមានកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានរបបសាធារណរដ្ឋខ្មែរកើតឡើង?

មេរៀនអត្ថបទ

តើមានកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានរបបសាធារណរដ្ឋខ្មែរកើតឡើង?

ពីព្រោះនៅចុងសម័យសង្គមរាស្ត្រនិយមមានវិបត្តិជាច្រើនបានកើតឡើងគឺ៖

  • សង្គ្រាមត្រជាក់៖ ការប្រកួតប្រជែងរវាងមនោគមវិជ្ជា២គឺ សេរី និងកុំមុយនីស្ត
  • វិបត្តិសង្គម៖ មានកើតឡើងអំពើពុករលួយ អយុត្តិធម៌ បក្សពួកនិយម ល្បែងស៊ីសង អសន្តិសុខ…
  • វិបត្តិសេដ្ឋកិច្ច៖ រោងចក្រ សហគ្រាសរដ្ឋត្រូវដួលរលំ ដោយសារអំពើពុករលួយ បក្សពួកនិយម ដោយសារការធ្វើជាតូបនីយកម្ម ការចំណាយខ្វះតុល្យភាព និងការផ្តាច់ជំនួយពីសហរដ្ឋអាមេរិក
  • វិបត្តិនយោបាយ៖ នយោបាយអព្យាក្រឹត្យមិនចំទិស មានភាពលម្អៀង ដោយសារមនោគមន៍វិជ្ជា និងអ្នកដឹកនាំខ្មែរលោភលន់អំណាច
  • ការពង្រឹងកម្លាំង​របស់ពួកកុម្មុយនីស្ត៖ ពួកកម្មុនីស្តបានបង្ករអសន្តិសុខ និងបានកាន់កាប់ផ្ទៃដី១ភាគ ៥ លើទឹកដីកម្ពុជាទាំងមូល ដែលមានការគាំទ្រពីពួកនិស្សិត និងគ្រូបង្រៀន ជាពិសេសគឹមានការជួយគាំទ្រពីពូកវៀតមិញ
  • វិបត្តិផ្ទៃក្នុងរដ្ឋាភិបាល៖ មន្រ្តីរដ្ឋាភិបាលស្រោចស្រង់ជាតិ ភាគច្រើនពុករលួយ ដោយការរកស៊ី​លក់អាវិធថ្នាំពេទ្យ និងផ្គត់ផ្គងគ្រឿងផ្សេងៗដល់ពួកកុម្មុនីស្តវៀតណាម
  • វត្តមានជនបរទេស៖ យួនយៀកមិញ និងយៀកកុង ចូលមករស់នៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើងៗ ។