អ៊ីប៉ូភីស មានពីរផ្នែក។ អ៊ីប៉ូភីសក្រោយ ស្តុក និងបញ្ចេញអរម៉ូន អង់ទីឌីអ៊ុយរេទិច និងអុកស៊ីតូស៊ីន។
អ៊ីប៉ូភីសមុខផលិតអរម៉ូន ៦ប្រភេទគឺៈ
- អរម៉ូនលូតលាស់ឬ សូម៉ាតូត្រូពីន ( GH )
- អរម៉ូនប្រូឡាក់ទីន ( PRL )
- អរម៉ូនមេឡាណូអ៊ីតស្ទីមុយឡង់ ( MSH )
- អរម៉ូនទីរ៉េអូស្ទីមុយលីន ( TSH )
- អរម៉ូនអាដ្រេណូករទីកូត្រូប ( ACTH )
- អរម៉ូនកូណាដូស្ទីមុយលីន ( GnSH ) ( មាន FSH និង LH )