មាតិកា
វគ្គសិក្សា: តើកត្តាអ្វីខ្លះបានជាបារាំងធ្វើកំណែទម្រង់...
ការចូលគណនី

Curriculum

តើកត្តាអ្វីខ្លះបានជាបារាំងធ្វើកំណែទម្រង់សង្គមខ្មែរ១៨៧៧ ? កំណែទម្រង់នោះមានទិសដៅដូចម្តេច?

មេរៀនអត្ថបទ

តើកត្តាអ្វីខ្លះបានជាបារាំងធ្វើកំណែទម្រង់សង្គមខ្មែរ១៨៧៧ ? កំណែទម្រង់នោះមានទិសដៅដូចម្តេច?

បារាំងធ្វើកំណែទម្រង់សង្គមខ្មែរ ១៨៧៧ ដោយសារកត្តាសំខាន់ពីរ៖

  • កត្តាសេដ្ឋកិច្ចពាណិជ្ជកម្ម៖ អស់រយៈពេល១៤ឆ្នាំមកហើយពាណិជ្ជកម្មបារាំងពុំអាចពង្រីកសកម្មភាពរកស៊ីនៅក្នុងប្រទេសកម្ពុជា បានឡើយដោយសារប្រជាជនកម្ពុជារស់នៅតាមបែបប្រពៃណីសក្តិភូមិមិនចាប់អារម្មណ៍និងប្រព័ន្ធទីផ្សារ
  • កត្តានយោបាយ៖ នៅលើកត្តានយោបាយបារាំង​រំពឹងថាអាច ពង្រឹងអំណាចគ្រប់គ្រងរបស់ខ្លួននៅក្នុងឥណ្ឌូចិន ។​ឥណ្ឌូចិនត្រូវមានប្រព័ន្ធឯកភពបែបបារាំងទាំងនៅក្នងតំបន់និងទាំងក្នុងរចនាសម្ព័ន្ធសង្គម ។

នៅក្នុងកំណែទម្រង់នេះបារាំងមានទិសដៅចង់កែប្រែសង្គមប្រពៃណីទំនៀមទម្លាប់សក្តិភូមិខ្មែរឲ្យទៅជាសង្គមមូលធននិយមដែលជាប្រព័ន្ធទីផ្សារសេរីដូចសង្គម។