មាតិកា
វគ្គសិក្សា: តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានរបបសាធារណរ...
ការចូលគណនី

មាតិកា

តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានរបបសាធារណរដ្ឋខ្មែរកើតឡើង?

មេរៀនអត្ថបទ

តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានរបបសាធារណរដ្ឋខ្មែរកើតឡើង?

ពីព្រោះនៅចុងសម័យសង្គមរាស្រ្តនិយមមានវិបត្តិជាច្រើនបានកើតឡើងគឹ

  • សង្គ្រាមត្រជាក់ៈ ការប្រកួតប្រជែងរវាងមនោគមវិជ្ជា២គឹ សេរី ( សហរដ្ឋអាមេរិក ) និងកុំមុយនីស្ត ( សូវៀត )
  • វិបត្តិសង្គមៈ មានកើតឡើងអំពើពុករលួយ អយុត្តិធម៌ បក្សពួកនិយម ល្បែងស៊ីសង អសន្តិសុខ…
  • វិបត្តិសេដ្ឋកិច្ចៈ រោងចក្រ សហគ្រាសរដ្ឋត្រូវដួលរលំ ដោយសារអំពើពុករលួយ បក្សពួកនិយម ដោយសារការធ្វើជាតូបនីយកម្ម ការចំណាយខ្វះតុល្យភាព និងការផ្តាច់ជំនួយពីសហរដ្ឋអាមេរិក
  • វិបត្តិនយោបាយៈ នយោបាយអព្យាក្រឹត្យមិនចំទិស មានភាពលម្អៀង ដោយសារមនោគមវិជ្ជា និងអ្នកដឹកនាំខ្មែរលោភលន់អំណាច
  • ការពង្រីងកម្លាំងរបស់ពួកកុម្មុនីស្តៈ ពួកកុម្មុនីស្តបានបង្ករអសន្តិសុខ និងបានកាន់កាប់ផ្ទៃដី១ភាគ៥ លើទឹកដីកម្ពុជាទាំងមូល ដែលមានការគាំទ្រពីពួកនិស្សិត និងគ្រូបង្រៀន ជាពិសេសគឹមានការជួយគាំទ្រពីពួកវៀតណាម
  • វិបត្តិផ្ទៃក្នុងរដ្ឋាភិបាលៈ មន្រ្តីរដ្ឋាភិបាលស្រោចស្រង់ជាតិ ភាគច្រើនពុករលួយ ដោយការរកស៊ីលក់អាវុធថ្នាំពេទ្យ និងផ្គត់ផ្គងគ្រឿងផ្សេងៗដល់ពួកកុម្មុនីស្តវៀតណាម
  • វត្តមានជនបរទេសៈ យួនយៀកមិញ និងយៀកកុងចូលមករស់​នៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើងៗ។ កត្តានេះហើយបានធ្វើឲ្យលោក លន់ នល់ និងទ្រង់សិរីមតៈបង្ខំចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្តេច សីហនុ ចេញពីអំណាច នៅថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០៕