មាតិកា
វគ្គសិក្សា: ជំពួកទី១៖ កោសិកា , មេរៀនទី១៖ សមាសធាតុគីម...
ការចូលគណនី

Curriculum

ជំពួកទី១៖ កោសិកា , មេរៀនទី១៖ សមាសធាតុគីមីក្នុងកោសិកា (សំណួរ ចម្លើយ)

សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១

0/11
មេរៀនអត្ថបទ

មេរៀនសង្ខេប

  • កោសិកានៃសារពាង្គកាយមានផ្ទុកសមាសធាតុអសរីរាង្គផង និងសមាសធាតុសរីរាង្គផង ។
  • សមាសធាតុអសរីរាង្គ ជាសមាសធាតុដែលមិនផ្ទុកអាតូមកាបូន។ ទឹកជាសមាសធាតុដែលមានសមាមាត្រច្រើនជាងគេ ព្រោះវាមាននាទីសំខាន់ណាស់ក្នុងកោសិកា។
  • សមាសធាតុសរីរាង្គ ជាសមាសធាតុផ្ទុកអាតូមកាបូន។ វាមានបួនប្រភេទ គឺគ្លុយស៊ីត លីពីត ប្រូទីត និងអាស៊ីតនុយក្លេអិច ។ ក្មួយស៊ីតផ្សំឡើងដោយអាតូម កាបូនអ៊ីដ្រូសែន និងអុកស៊ីសែន។ គ្លុយស៊ីតចែកជាស្ករងាយ (ម៉ូណូសាក់ការីត) ឌីសាក់ការីតនិងប៉ូលីសាក់ការីត ។ ក្មួយស៊ីតជាប្រភពថាមពល។ គ្លយស៊ីតត្រូវបានបម្រុង ទុកក្រោមទម្រង់ជាអាមីដុង ។ សែលុយឡូសជាគ្លុយស៊ីតពិសេសមានតែចំពោះរុក្ខជាតិ។ សត្វស្តុកគ្លុយស៊ីតក្រោមទម្រង់ជាគ្លីកូសែនក្នុងថ្លើមនិងសាច់ដុំ។
  • លីពីតផ្សំឡើងដោយអាតូម កាបូន អីដ្រូសែន និងអុកស៊ីសែនដូចគ្លុយស៊ីតដែរ ។ វាកើតពីអាស៊ីតខ្លាញ់និងគ្លីសេរ៉ុល។ លីពីតផ្ដល់ថាមពលច្រើនជាងគ្លុយស៊ីត ។
  • ប្រូតេអ៊ីនផ្សំឡើងដោយអាតូម កាបូនអ៊ីដ្រូសែន អុកស៊ីសែន និង អាសូត។ អាមីណូអាស៊ីតជាម៉ូណូមែរបស់ប្រូតេអ៊ីន ។ អាមីណូអាស៊ីតភ្ជាប់គ្នាពីមួយទៅមួយដោយសារចំណងប៉ិបទីត។ ប្រូតេអ៊ីនខុសៗគា្នដោយសារចំនួន ប្រភេទ និងតំណ លំដាប់អាមីណូអាស៊ីត ។ អង់ស៊ីមជាប្រភេទប្រូតេអ៊ីនមាននាទីសំខាន់ក្នុងការជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗក្នុងកោសិកា (ជាកតាលីករជីវៈ) ។
  • អាស៊ីតនុយក្លេអ៊ិចជាសមាសធាតុសំខាន់នៃជីវិត។ វាមានពេលប្រភេទគឺ AND និង ARN។