មាតិកា
វគ្គសិក្សា: ជំពូក២៖ ការបន្តពូជ និង ការលូតលាស់ , មេរៀ...
ការចូលគណនី

Curriculum

ជំពូក២៖ ការបន្តពូជ និង ការលូតលាស់ , មេរៀនទី១៖ កំណកោសិកាបន្តពូជ (មេរៀនសង្ខេប សំណួរ ចម្លើយ)

មេរៀនអត្ថបទ

មេរៀនទី១៖ កំណកោសិកាបន្តពូជ (មេរៀនសង្ខេប)

  • ពងស្វាស ជាក្រពេញភេទឈ្មោលដែលផលិតស្ពែម៉ាតូសូអ៊ីត និងបញ្ចេញអរម៉ូនតេស្តូស្តេរ៉ូន អរម៉ូននេះបណ្ដាលឱ្យមានលក្ខណៈភេទបន្ទាប់ ។
  • អូវែ ជាក្រពេញភេទញីដែលផលិតអូវុលនិងបញ្ចេញអរម៉ូនអឺស្ត្រូសែន។ អរម៉ូននេះបណ្តាលឱ្យមានការលូតលាស់នូវលក្ខណៈភេទបន្ទាប់។
  • វដ្តអូវែទាក់ទងនឹងការលូតលាស់របស់ផូលីគុល និងការបញ្ចេញអូវុលសម្រាប់ការបង្កកំណើត ព្រមទាំងត្រៀមស្បូនដើម្បីទទួលស៊ុតបង្កកំណើត។ វដ្តអូវមានបីវគ្គគឺ វគ្គផូលីគុល ដំណើរអូវុល និងវគ្គលុយតេអ៊ិច។ ប្រសិនបើអូវុលមិនបង្កកំណើតទេនោះ ភ្នាសសើមស្បូនត្រូវដាច់ចេញជាមួយឈាមមកក្រៅរាងកាយហៅថាឈាមរដូវ។ ប្រសិនបើអូវុលទទួលការបង្កកំណើតរដូវត្រូវផ្អាក ។
  • មេយ៉ូស ជាចំណែកកោសិកាពីរដងបន្តបន្ទាប់គ្នាដែលបង្កើតបានជាកោសិកាអាប្លូអ៊ីតបួន។ ចំពោះមនុស្សស្រីអូវូ៉ស៊ីត I ទទួលរងមេយ៉ូស ដើម្បីបង្កើតបានកោសិកាអាប្លូអ៊ីត(អូវុល) មួយ។ ចំពោះមនុស្សប្រុសស្ពែម៉ាតូសូអ៊ីត១ទទួលរងមេយ៉ូស ដើម្បីបង្កើតបានស្ពែម៉ាតូសូអ៊ីត ៤។
  • ចំពោះមនុស្សការបង្កកំណើតមានបីដំណាក់កាលគឺ ការឆ្លងកាត់ស្រោមអូវុលការជ្រៀតចូលនៃស្ពែម៉ាតូសូអ៊ីតនិងប្រតិកម្មអូវ៉ូស៊ីតព្រមទាំងការរលាយចូលគ្នានៃណ្វៃយ៉ូទាំងពីរ។