មាតិកា
វគ្គសិក្សា: ជំពូកទី២ : វប្បធម៌សន្តិភាព , មេរៀនទី៩ ៖ ...
ការចូលគណនី

Curriculum

ជំពូកទី២ : វប្បធម៌សន្តិភាព , មេរៀនទី៩ ៖ ការប្រតិបត្តិសាសនាក្នុងសង្គមបច្ចុប្បន្ន

សំណួរ ចម្លើយ

0/7
មេរៀនអត្ថបទ

តើសាសនា និងមនោគមវិជ្ជាមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះ?

សាសនា និង មនោគមវិជ្ជាមានទំនាក់ទំនងគ្នា គឺនយោបាយមួយដែលធ្វើឲ្យរបបសង្គមផ្លាស់ប្តូរ ដែលអ្នកដឹកនាំរដ្ឋនីមួយៗខិតខំប្រឹងប្រែងដឹកនាំសង្គមរបស់ខ្លួនឆ្ពោះទៅរកសេចក្តីសុខនិងវឌ្ឍនភាព។ទោះបីជាមានការប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏គេមិនអាចមើលរំលងសាសនាឡើយ ព្រោះសាសនាក៏ជាលទ្ធិមួយដែលប្រជាពលរដ្ឋបានគោរពពីជំនាន់មួយទៅជំនាន់មួយ។ ប៉ុន្តែបើមនោគមវិជ្ជាសង្គមផ្ទុយពីលទ្ធិសាសនារបស់សង្គមនោះ និងនាំឲ្យមានការមិនចុះសម្រុងរវាងអ្នកដឹកនាំសង្គមនិងប្រជាពលរដ្ឋហើយក៏អាចឈានទៅរកការរលំរលាយសង្គមនោះបានដែរ ព្រោះសាសនាជាផ្នែកមួយនៃវប្បធម៌មួយរបស់មមនុស្សដែលរស់នៅក្នុងសង្គមនោះ។