មាតិកា
វគ្គសិក្សា: ជំពូកទី២៖ ទឹកលើភពផែនដី , មេរៀនទី១៖ វដ្ដទឹក
ការចូលគណនី

មេរៀនទី១៖ វដ្ដទឹក (មេរៀនសង្ខេប)

វដ្តដឹក គឺជាចលនាឥតឈប់ឈរនៃទឹក ពីប្រភពដូចជា បឹង ទន្លេ ស្ទឹង សមុទ្រ មហាសមុទ្រ លើដី និងក្នុងដីចូលទៅក្នុងមណ្ឌលអសកាសបង្កើតបានជាកំណករួចធ្លាក់ត្រឡប់ចូលទៅកាន់ប្រភពដើមវិញ វដ្តទឹកមានបីដំណាក់កាល គឺរំហួត កំណក និងកំណកអាកាស។

ភពផែនដីត្រូវបានគេដាក់ឈ្មោះឲ្យជាប្រភពទឹកឬភពពណ៌ខៀវ​ ដោយសារតែមានទឹកគ្រប់ដណ្ដប់ ៧០% នៃផ្ទៃភពទាំងមូល។ ប៉ុន្តែ ៩៧% នៃទឹកទាំងអស់ជាទឹកប្រៃ មានតែប្រហែល ៣% ដែលជាទឹកសាបហើយក្នុងនោះទឹកសម្រាប់ប្រើប្រាស់មានតែ ១% តែប៉ុណ្ណោះដែលស្ថិតនៅក្នុងបឹង ទន្លេ ស្ទឹង និងទឹកក្នុងដី។