មាតិកា
វគ្គសិក្សា: ជំពូកទី២៖ ការលូតលាស់និងតំណបរំញោចរុក្ខជាត...
ការចូលគណនី

Curriculum

ជំពូកទី២៖ ការលូតលាស់និងតំណបរំញោចរុក្ខជាតិ , មេរៀនទី២៖ តំណបរំញោច

មេរៀនអត្ថបទ

មេរៀនទី១៖ តំណបរំញោច (មេរៀនសង្ខេប)

មេរៀនសង្ខេប

+ អរម៉ូនរុក្ខជាតិជាម៉ូលេគុលសរីរាង្គដែលសំយោគដោយរុក្ខជាតិ ។ វាមានអំពើលើការលូតលាស់រុក្ខជាតិ ។

+ អុកស៊ីសែនត្រូវផលិតឡើងនៅកំពូលដើមជាលិកានិងនៅស្លឹកខ្ចីៗនៃពន្លកខាងចុង …។

+ អុកស៊ីសែនមានអំពើលើការលូតលាស់កោសិកា។ អុកស៊ីសែនដែលផលិតនៅជាលិកាកំពូលរារាំងការលូតលាស់នៃពន្លកមែក ។ អុកស៊ីសែនអាចធ្វើឱ្យមានការលូតលាស់ផ្លែដែលគ្មានការបង្កកំណើត( ផ្លែគ្មានគ្រាប់) ។ វាធ្វើឱ្យមានការកកើតឫសថ្មីៗនិងពន្យឺតការជ្រុះស្លឹកនិងផ្លែ ។

+ ស៊ីបលីនបានផលិតឡើងនៅកន្លែងដែលកោសិកាធ្វើចំណែកយ៉ាងសកម្ម ។ ស៊ីបេរឺលីនមាននាទីដូចអុកស៊ីនដែរ ។ វាធ្វើឱ្យរុក្ខជាតិតឿលូតលាស់និងមានកម្ពស់ដូចរុក្ខជាតិធម្មតា ធ្វើឱ្យផ្លែឈើមានទំហំកាន់តធំ ។ ស៊ីបេលីនជំរុញឱ្យមានដំណុះគ្រាប់ ការលូតលាស់ពន្លកគ្រាប់និងការចេញផ្កាចំពោះរុក្ខជាតិពេញវ័យ ។

+ ស៊ីតូគីនីនមាននាទីជំរុញចំណែកកោសិកា ការរីកធំនៃកោសិកា។ វាពន្យាភាពចាស់នៃស្លឹក ។ស៊ីតូគីនីនរារាំងភាពលុបនកំពូល ។

+ អេទីឡែនផលិតដោយផ្លែឈើកំពុងទុំ ។ វាធ្វើអោយផ្លែឈើឆាប់ទុំ និងជំរុញឱ្យស្លឹកឬផ្លែជ្រុះដើម ។

+ អាស៊ីតអាប់ស៊ីស៊ីចមាននាទីផ្ទុយពីអរម៉ូនអុកស៊ីននិងស៊ីបេលីន ។ វាពន្យឺតការលូតលាស់នៃមែក និងរារាំងការលូតលាស់នៃកូលេអុបទីល ។ អាស៊ីតអាប់ស៊ីស៊ីចធ្វើឱ្យស្តូម៉ាតបិទយ៉ាងរហ័ស ។

+ ទំនោរទិសជាចលនារបស់រុក្ខជាតិ ដើម្បីឆ្លើយតបនឹងរំញោចរបស់បរិស្ថាន ។ ជាទូទៅទំនោរទិសមាន : រស្មីទំនោរទិស  ធរណីទំនោរ ធរណីទំនោរទិស ទិសកាយទំនោរទិស ទឹកទំនោរទិស និងគីមីទំនោរទិស ។

+ ដើមរុក្ខជាតិមានរស្មីទំនោរទិសវិជ្ជមាន ព្រោះដើមកោងបរទៅរកពន្លឺដែលចាំងមកពីជ្រុងតម្ខាង ។ ឫសមានរស្មីទំនោរទិសអវិជ្ជមាន ដោយវាដុះងាកចេញពីពន្លឺ ។

+ ដើមមានធរណីទំនោរទិសអវិជ្ជមាន វាលូតលាស់ទៅតាមទិសដៅផ្ទុយនឹងទំនាញផែនដី ។

+ តំណបរំញោចរុក្ខជាតិទៅនឹងការបំ៖ ហៅថាកាយទំនោរទិស ។

+ ឫសមានទឹកទំនោរទិសវិជ្ជមាន ។

+ ឫសមានគីមីទំនោរទិសវិជ្ជមានចំពោះសារធាតុមួយចំនួន ហើយអវិជ្ជមានចំពោះសារធាតុមួយចំនួន ។