មាតិកា
វគ្គសិក្សា: ជំពូកទី១៖ ស៊ីមណូស្ពែម និងអង់ស្យូស្ពែម , ...
ការចូលគណនី

Curriculum

ជំពូកទី១៖ ស៊ីមណូស្ពែម និងអង់ស្យូស្ពែម , មេរៀនទី២៖ អង់ស្យូស្ពែម

សំណួរ ចម្លើយ

0/12

មេរៀនទី២៖ អង់ស្យូស្ពែម (មេរៀនសង្ខេប)

មេរៀនសង្ខេប

+​  អង់ស្យូស្ពែមជារុក្ខជាតិមានគ្រាប់ដែលមានសំបកការពារពីខាងក្រៅ។ រុក្ខជាតិអង់ស្យូស្ពែមមាននៅគ្រប់ទីកន្លែងនៅលើផែនដី ទោះជាតំបន់ត្រជាក់ តំបន់ត្រូពិចនៅវាលខ្សាច់ដែលគ្មានជីជាតិ ឬនៅសំបន់សមុទ្រ ។ រុក្ខជាតិអង់ស្យូស្ពែមមានលក្ខណៈពិសេសពីរយ៉ាងគឺ មានផ្កាជាសរីរាង្គភេទ និង គ្រាប់ការពារដោយសំបក ។

រុក្ខជាតិអង់ស្យូស្ពែមចែកចេញជាពីរថ្នាក់គឺម៉ូណូកូទីលេដូននិងឌីកូទីលេដូន។

ម៉ូណូកូទីលេដូនជារុក្ខជាតិមានគ្រាប់ដែលគ្រាប់មានកូទីលេដុងមួយឬក្លែបគ្រាប់មួយ។ ឧទាហរណ៍ស្រូវ ដូង អំពៅ ស្លា ត្នោត។

+ សរីរាង្គភេទរបស់រុក្ខជាតិអង់ស្យូស្ពែមគឺ ផ្កា ។ ឡើងដោយត្របក ស្រទាប់ កញ្ជុំកេសរឈ្មោល និង កញ្ចំកេសរញី ។ កញ្ជុំកេសរឈ្មោលរួមមាន ប្លោកលំអងនិងទងកេសរឈ្មោល ។ កញ្ជុំកេសរញីមានស្តិចម៉ាត កកេរសញី និង អូវែមានអូវុលនោះខាងក្នុង ។

+ លំអងមាន២យ៉ាង គឺស្វ័យដំណើរលំអងនិងដំណើរលំអងកាត់ ។ ដំណើរលំអងកាត់ប្រព្រឹត្តឡើងដោយសារ ទឹក ខ្យល់ និង សត្វ ។ គ្រាប់លំអងធ្លាក់នៅលើស្ទិចម៉ាតចូលតាមកកេរញី រួចទៅដល់អូវែ ។ នៅទីនោះ វាភ្ជាប់ជាមួយអូវុលបង្កើតបានជាស៊ីកូត ។ ស៊ីកូតលាស់ជាអំប្រ៊ីយ៉ុងដែលជាផ្នែកមួយនៃគ្រាប់ ។

+ រុក្ខជាតិអង់ស្យូស្ពែមមានពីរក្រុមធំៗរុក្ខជាតិម៉ូណូកូទីលេដូន និងឌីកូទីលេដូន ។ រុក្ខជាតិមានប្រយោជន៍ណាស់ចំពោះជីវភាពរស់នៅរបស់មនុស្សយើង ។ ស្រល់អាចយកទៅធ្វើជាក្រដាសគ្រឿងសង្ហារឹម និង ចំហុយធ្វើជាប្រេងសម្រាប់លាបឈើនិងផ្ទះ ។ គេក៏អាចយកប្រេងដែលបានមកពីរុក្ខជាតិផ្សេងៗមកព្យាបាលជំងឺផងដែរ ។ ឯរុក្ខជាតិអង់ស្យូស្ពែមជាប្រភពអាហារដ៏សំខាន់ ។ គេអាចយកវាមកផលិតជាសំពត់ ក្រដាស និង ឱសថសម្រាប់ព្យាបាលជំងឺ ។ មិនតែប៉ុណ្ណោះគេអាចយកវាទៅធ្វើជាគ្រឿងប្រើប្រាស់ សង់ផ្ទះ ធ្វើគ្រឿងសង្ហារឹមដ៏ប្រណិតទៀតផង ។ ជាពិសេស រុក្ខជាតិផ្ដល់អុកស៊ីសែន ផលិតផលនៃដំណើររស្មីសំយោគជីវិតមនុស្ស និង សត្វ ។

ផលប្រយោជន៍របស់ រុក្ខជាតិអង់ស្យូស្ពែមមាន៖ជាអាហាររបស់មនុស្ស និងសត្វ

  • ជាឱសថសម្រាប់ព្យាបាលជំងឺ
  • ធ្វើជាកង់រថយន្ត (ជ័រកៅស៊ូ)
  • ជាគ្រឿងសង្ហារឹម (ឈើបេង នាងនួន)
  • ធ្វើជាក្រណាត់ ឬសរសៃអំបោះ (កប្បាស)

សារៈប្រយោជន៍របស់ពពួកស្រល់៖ ធ្វើជាសំណង់ ជាគ្រឿងសង្ហារឹម ចម្រាញ់ធ្វើប្រេង សម្រាប់លាបផ្ទះ គ្រាប់ធ្វើជាអាហាររបស់សត្វករកេរ និងបក្សីមួយចំនួន។