មាតិកា
វគ្គសិក្សា: ជំពូកទី១៖ ភពផែនដី , មេរៀនទី២៖ កម្លាំងទំន...
ការចូលគណនី
មេរៀនអត្ថបទ

មេរៀនទី២៖ កម្លាំងទំនាញផែនដី (មេរៀនសង្ខេប)

  • កម្លាំងទំនាញនិងកម្លាំងម៉ាញេទិចជាកម្លាំងរបស់ផែនដីកម្លាំងទំនាញ គឺជាកម្លាំងដែលទាញវត្ថុទាំងឡាយ ឱ្យឆ្ពោះទៅរកគ្នា ។ ម៉ាសរបស់វត្ថុនិងចម្ងាយរវាងវត្ថុជះឥទ្ឋិពលដល់កម្លាំងទំនាញ ផែនដីធ្វើចលនាជុំវិញព្រះអាទិត្យបានដោយសារនិចលភាព និងទំនាញ ។
  • ដែនម៉ាញេទិចកើតឡើងពីរង្វល់នៃស្នូលក្រៅនិងរង្វិលខ្ញាល់របស់វា ។ ដែនម៉ាញេទិចលាតសន្ឋឹងក្នុងលំហចម្ងាយប្រហែលពី ពីរទៅបីដងនៃកាំផែនដីនិងមាននាទីរំាងស្ទាក់ផងល្អិត មានបន្ទុកអគ្គីសនីមិនឱ្យមានគ្រោះថ្នាក់ដល់ភាវៈរស់នៅលើផែនដី ។ ត្រីវិស័យដំណើរការទៅបានក៏ដោយសារតែដែនម៉ាញេទិចផែនដីដែរ។