Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី១៖ ភពផែនដី , មេរៀនទី២៖ កម្លាំងទំនាញផែនដី

គ្រូបង្រៀន
Earth
22 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី១៖ ភពផែនដី

មេរៀនទី២៖ កម្លាំងទំនាញផែនដី

មេរៀនសង្ខេប

  • កម្លាំងទំនាញនិងកម្លាំងម៉ាញេទិចជាកម្លាំងរបស់ផែនដីកម្លាំងទំនាញ គឺជាកម្លាំងដែលទាញវត្ថុទាំងឡាយ ឱ្យឆ្ពោះទៅរកគ្នា ។ ម៉ាសរបស់វត្ថុនិងចម្ងាយរវាងវត្ថុជះឥទ្ឋិពលដល់កម្លាំងទំនាញ ផែនដីធ្វើចលនាជុំវិញព្រះអាទិត្យបានដោយសារនិចលភាព និងទំនាញ ។
  • ដែនម៉ាញេទិចកើតឡើងពីរង្វល់នៃស្នូលក្រៅនិងរង្វិលខ្ញាល់របស់វា ។ ដែនម៉ាញេទិចលាតសន្ឋឹងក្នុងលំហចម្ងាយប្រហែលពី ពីរទៅបីដងនៃកាំផែនដីនិងមាននាទីរំាងស្ទាក់ផងល្អិត មានបន្ទុកអគ្គីសនីមិនឱ្យមានគ្រោះថ្នាក់ដល់ភាវៈរស់នៅលើផែនដី ។ ត្រីវិស័យដំណើរការទៅបានក៏ដោយសារតែដែនម៉ាញេទិចផែនដីដែរ។

សំណួរ ចម្លើយ ផែនដីវិទ្យា ថ្នាក់ទី១១

  • តើកត្តាអ្វីខ្លះដែលកំណត់កម្លាំងទំនាញរវាងវត្ថុទាំងពីរ ?
  • តើកត្តាអ្វីខ្លះធ្វើឲ្យផែនដីធ្វើដំណើរក្នុងគន្លងជុំវិញព្រះអាទិត្យ ?
  • ចូរអធិប្យាយពីកំណកំណើតដែនម៉ាញេទិចរបស់ផែនដី ។
  • តើសំរោងប៉ូលកើតឡើងដូចម្តេច ?
  • ប្រសិនបើរង្វិលខ្ញាល់របស់ផែនដីយឺតជាងបច្ចុប្បន្ន តើអ្នកគិតថាដែនម៉ាញ៉េទិចនិងប្រែប្រួលដូចម្តេច ?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6