ពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុម
- ប្រង់ វាមានរូបរាងដូចដើមត្នោត ម្យ៉ាងដែលមានស្លឹកផ្តុំនៅកំពូលខាងចុង តែវាផលិតកោន ។ កោនពេញវ័យមានរូបរាងដូចជាបាល់
- កូនីភែ មានស្លឹកដូចជាម្ជុល ដែលអាចអោយការការពារ បាត់បង់ ជាតិទឹកនិងអាចអោយបន្សាំទៅនឹងអាកាសធាតុស្ងួត។ ស្លឹករបស់កូនីភែមានពណ៌បៃតងពេញុមួយឆ្នាំ។
- គីងកូ មានកំណើតតាំងពីរាប់រយលាន ឆ្នាំមកហើយ។ វាមានដុះនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសចិនជប៉ុន និងកូរ៉េជាដើម។ សព្វថ្ងៃគេដាំវានៅតាមដងផ្លូវតាមទីក្រុងព្រោះវាធន់និងកង្វក់បរិយាកាសបាន។
- ស៊ីណូតូភីត ជារុក្ខជាតិដែលចុះនៅតាមតំបន់វាលខ្សាច់មានអាកាសធាតុក្តៅនិងក្នុងតំបន់ព្រៃត្រូពិចមានភ្លៀង។ ស៊ីណេតតូភីតជាមួយចំនួនជាដើមឈើ និងមួយចំនួនទៀតជារុក្ខជាតិចុល្លព្រឹក្ស។ រុក្ខជាតិប្រភេទនេះអាចរស់នៅបានជាងមួយពាន់ឆ្នាំ។