មាតិកា
វគ្គសិក្សា: ចូរពណ៌នាពីកត្តាសំខាន់ៗដែលធ្វើឲ្យរបបសាធារ...
ការចូលគណនី

Curriculum

ចូរពណ៌នាពីកត្តាសំខាន់ៗដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរល ( ឆ្នាំ ១៩៧០ .១៩៧៥ ) ដួលរលំ?

មេរៀនអត្ថបទ

ចូរពណ៌នាពីកត្តាសំខាន់ៗដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរល ( ឆ្នាំ ១៩៧០ .១៩៧៥ ) ដួលរលំ?

កត្តាសំខាន់ៗដែលនាំឲ្យរបបសាធារណរដ្ឋខ្មែរ ( ឆ្នាំ ១៩៧០ . ១៩៧៥ ) ដួលរលំ ៖

  • ប្រជាជនតំបន់រំដោះ និងក្រុងភ្នំពេញនឿយណាយនិងរបបសាធារណរដ្ឋខ្មែរដែលប្រកបដោយអំពើពុករលួយនិងពោរពេញដោយភាពអាប់អួរ
  • ប្រជាជនភៀសសឹកមកកាន់ទីក្រុងភ្នុំពេញដែលកើនប្រមាណពីរលាននាក់រស់នៅដោយបាត់បង់ការងារល ខ្វះស្បៀងអាហារ
  • អតិផរណា ( ទំនិញឡើងថ្លៃ តម្លៃប្រាក់រៀលចុះថោក )
  • ការដឹកជញ្ជូនស្បៀងនិង គ្រាប់រំសេវរបស់សហរដ្ឋអាមេរិកឧបត្ថម្ភប្រជាជនក្រុងភ្នំពេញ និងរបបលន់ នល់ ត្រូវខ្មែរក្រហមកាត់ផ្តាច់ទាំងស្រុង
  • នៅថ្ងៃទី ១​ មេសា ឆ្នាំ ១៩៧៥ លោក លន់ នល់ បានភៀសខ្លួនតាមយន្តហោះចេញពីប្រទេសកម្ពុជា និងទៅរស់នៅសហរដ្ឋអាមេរិក
  • ពួកខ្មែរក្រហមបានធ្វើការរឹតបន្តឹងការឡោមព័ន្ធទីក្រុងភ្នំពេញ ពិសេសការនាំស្បៀងចូល
  • ការចរចាររវាងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ និងរណសិរ្សរួបរួមជាតិខ្មែរដឹកនាំដោយសម្តេចនរោត្តម សីហនុ ពុំទទួលបានលទ្ធផលអ្វីសោះ
  • អាមេរិកបញ្ឈប់ការផ្តល់ជំនួយ
  • និងមតិផ្សេងៗទៀត។