មាតិកា
វគ្គសិក្សា: ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិរបស់ជ...
ការចូលគណនី

Curriculum

ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិរបស់ជីសរីរាង្គ និងជីអសរីរាង្គ? តើជីណាមួយប្រសើរជាង? ព្រោះអ្វី?

មេរៀនអត្ថបទ

ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិរបស់ជីសរីរាង្គ និងជីអសរីរាង្គ? តើជីណាមួយប្រសើរជាង? ព្រោះអ្វី?

គុណសម្បត្តិ និងគុណវិបត្តិរបស់ជីសរីរាង្គ និងជីអសរីរាង្គ

ជីសរីរាង្គ៖

  • គុណសម្បត្តិ ៖ ជួយបង្កើសមត្ថភាពស្រូបយកទឹកពីដី មានឥទ្ធិពលទៅជីវិតសារពាង្គកាយរស់ក្នុងដី។
  • គុណវិបត្តិ ៖ ផ្តល់សារធាតុចិញ្ចឹមយឺត ធ្វើឱ្យរុក្ខជាតិដុះយឺត

ជីអសរីរាង្គ៖

  • គុណសម្បត្តិ ៖ ផ្តល់សារធាតុចិញ្ចឹមភ្លាមៗដល់រុក្ខជាតិ ធ្វើឱ្យរុក្ខជាតិលូតលាស់រហ័សទាន់ចិត្ត។
  • គុណវិបត្តិ ៖ សារធាតុខ្លះរុក្ខជាតិស្រូបមិនអស់សារធាតុគីមីខ្លះរុក្ខជាតិមិនត្រូវការ នាំឱ្យនៅសល់ ដែលធ្វើឱ្យដីរឹងក្ដាំង។

ក្នុងចំណោមជីសរីរាង្គ និងជីអសរីរាង្គគឺជីសរីរាង្គប្រសើរជាង ពីព្រោះជីសរីរាង្គធ្វើឱ្យដីធូ អាចរក្សាគុណភាពដីបានល្អ ផ្ទុយពីជីអសរីរាង្គធ្វើឱ្យដីរឹងក្ដាំង ដែលនាំឱ្យខូចគុណភាព ដី។