មាតិកា
វគ្គសិក្សា: ក្រោយពេលបរិភោគអាហារ តើសារធាតុចិញ្ចឹមដែលជ...
ការចូលគណនី
មេរៀនអត្ថបទ

តើវិស្វកម្មស៊ីនេទិចផ្តល់ផលអាក្រក់ដល់មនុស្សជាតិដូចម្តេចខ្លះ?

វិស្វកម្មស៊ីនេទិចផ្តល់ផលអាក្រក់ដល់មនុស្សជាតិរួមមានៈ

គ្រោះថ្នាក់ចំពោះបរិស្ថាន

  • សម្លាប់សត្វដែលរស់នៅលើរុក្ខជាតិ GM ដែលធ្វើឲ្យស្លាប់ដល់ជីវៈចម្រុះលើផែនដី
  • ធ្វើឲ្យសត្វល្អិតមួយចំនួនអាចសុំានិងបង្កើតភាពធន់និងសារធាតុពុលផ្សេងៗ
  • បង្កើនភាពអាវដល់រុក្ខជាតិដោយមិនឲ្យផលិតគ្រាប់លំអងសម្រាប់បង្កាត់ពូជ។

 

 

គ្រោះថ្នាក់ចំពោះសេដ្ឋកិច្ច

  • ក្រុមហ៊ុមផលិតគ្រាប់ GM ការពារយ៉ាងស្របច្បាប់មិនឲ្យក្រុមហ៊ុនដទៃផលិតគ្រាប់រុក្ខជាតិ GM ដូចគ្នាបាន
  • កសិករមិនអាចយកគ្រាប់រុក្ខជាតិទុកធ្វើពូជបានគឺត្រូវទិញពីក្រុមហ៊ុនរៀងរាល់ឆ្នាំ។​

គ្រោះថ្នាក់ចំពោះសុខភាព

  • ធ្វើឲ្យមានប្រតិកម្មពីប្រព័ន្ធភាពសុំាពេលបរិភោគសារធាតុដែកបានមកពីវិស្វកម្មសេនេទិច
  • សែនខ្លះធ្វើឲ្យមានភាពធន់នឹងអង់ទីប្យូទិចដែលធ្វើឲ្យជម្ងឺដែលព្យាបាលដោយអង់ទីប្យូទិចមិនអាចព្យាបាលបានជា
  • មនុស្សខ្លះធ្វើឲ្យចេតនានិងបង្កើតបសន្សំសែនថ្មីសម្រាប់ផលិតសារធាតុគីមីប្រើប្រាស់ក្នុងសង្គ្រាម។

គ្រោះថ្នាក់ចំពោះសង្គមនិងសីលធម៌

  • ធ្វើឲ្យមានមុយតាស្យុងសែនក្នុងអូវុល ស្ពែម៉ាតូសូអ៊ីតដែលឲ្យប៉ះពាល់ដល់សណ្តានក្រោយបែងចែកវណ្ណៈពីព្រោះអ្នកមានមានចំនួនទើបអាចប្រើប្រាស់វិស្វកម្មសេនេទិចនេះបាន
  • អ្នកប្រកាន់សាសនាមិនដូចគ្នាទទួលស្គាល់ការច្នៃសែនធម្មជាតិដើម្បីបង្កើតសារពាង្គកាយ ។