Course sections

1
តើនៅលើពិភពលោក មានសាសនាធំៗទាំងអស់ចំនួនប៉ុន្មាន? អ្វីខ្លះ?
2
តើសាសនាទាំងអស់នៅលើពិភពលោកតែងតែអប់រំមនុស្សដូចម្ដេចខ្លះ?
3
តើរាល់ការអប់រំរបស់សាសនាគេតែងតែសង្កត់ធ្ងន់ទៅលើអ្វី?
4
តើគោលការណ៍ចំបងក្នុងការអប់រំរបស់សាសនាទាំងអស់មានគោលបំណងដូចម្ដេចខ្លះ?
5
ក្នុងនាមអ្នកជាអ្នកកាន់សាសនាមួយរូប តើអ្នកយ៉ាងណាដែរក្នុងការប្រកាន់ជំនឿ សាសនារបស់ខ្លួន?
6
តើការចេះអធ្យាស្រ័យខាងសាសនានាំមកនូវគុណសម្បត្តិ និងគុណវិបត្តិដូចម្ដេចខ្លះ ចំពោះអ្នក និងសង្គម?
7
ចូរនិយាយពីគោលបំណងរួមនៃសាសនាទាំងអស់?
8
ដើម្បីឲ្យសង្គមពោរពេញទៅដោយសុខសន្ដិភាពតើមនុស្សគ្រប់រូបត្រូវធ្វើដូចម្ដេច?
9
ហេតុអ្វីបានជាគេនិយាយថាការចេះអធ្យាស្រ័យផ្នែកសាសនាគឺជាគំរូល្អ?
10
សាសនាទាំងអស់តែងអប់រំមនុស្សដូចម្ដេចខ្លះ

ភាពចុះសម្រុងរវាងសាសនាទាំងឡាយ

តើការចេះអធ្យាស្រ័យខាងសាសនានាំមកនូវគុណសម្បត្តិ និងគុណវិបត្តិដូចម្ដេចខ្លះ ចំពោះអ្នក និងសង្គម?

ការចេះអធ្យាស្រ័យខាងសាសនានាំមកនូវ៖

គុណសម្បត្តិ

–     មានសាមគ្គីភាព

–     មានទំនាក់ទំនងល្អ មានចិត្តមេត្តា ករុណា ឧបេក្ខា មុទិតា និងសេចក្ដីស្រឡាញ់

–     មានការពឹងពាក់គ្នាទៅវិញទៅមក

–    មានសុខសន្តិភាព

–    បញ្ជៀសបានពីសង្រ្គាម

–     បញ្ជៀសបានពីអំពើហិង្សា

–    គ្រួសាររស់នៅបានសុខសាន្ត

–    សង្គមមានស្ថិរភាព………។

គុណវិបត្តិ

  • ការអធ្យាស្រ័យខាងលំហូរសាសនាអាចធ្វើឲ្យបាត់បង់នូវសាសនារបស់រដ្ឋ។
  • ជនខិលខូចមួយចំនួនបានយកសាសនាធ្វើជាបង្អែកក្នុងការប្រព្រឹត្តផ្សេងៗ ឬដើម្បីផលប្រយោជន៍របស់ខ្លួន។
  • ការអធ្យាស្រ័យខាងលំហូរសាសនាអាចធ្វើឲ្យមានភាពអនាធិបតេយ្យក្នុងការគោរព និងការប្រតិបត្តិតាមសាសនារបស់សាសនិកម្នាក់ៗ។